loading...

Friday, November 25, 2016

ចង់​​ខ្លាំង​ខាង​ជំនួញ​សម័យ​បច្ចេកវិទ្យា កុំ​ភ្លេច​ចូល​រួម KhmerTalk ខាន​ស្អែក​នេះ!

KhmerTalk ជា​ព្រឹត្តិការណ៍​ចែក​រំលែក​ចំណេះដឹង បទពិសោធន៍​និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​​ដោយ​មាន​វាគ្មិន​មក​ពី​វិស័យ​ពាណិជ្ជកម្ម​ និង​អ្នក​ទទួល​បាន​ជោគជ័យ ដើម្បី​មក​ធ្វើការ​ចែករំលែក​អំពី​ជំនាញ​ជីវិត និង​របៀប​ដែល​ពួកគេ​អាច​ប្រើ​វា​ដើម្បី​យក​ឈ្នះ​លើ​ការ​លំបាក​នានា។
លក្ខខណ្ឌ​ក្នុង​ការ​ចូល​រួម៖
  • ចូល​រួម​ដោយ​សេរី និង​ឥត​គិត​ថ្លៃ។
កាលបរិច្ឆេទ និង​ទីតាំង​ប្រារព្ធ​កម្មវិធី៖
  • កម្មវិធី​នេះ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​វេលា​ម៉ោង ២ រសៀល​ដល់​ម៉ោង ៥​ល្ងាច​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា ឆ្នាំ២០១៦ នៅ​ក្នុង​អគារ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ(PPIU) ជាន់ទី ១១(Emerald HUB Coworking Space) ទល់​មុខ​វិទ្យាល័យ​បាក់​ទូក។
របៀប​ចុះ​ឈ្មោះ​ចូល​រួម
ប្រធានបទ​កម្មវិធី៖
  • ព្រឹត្តិការណ៍​នេះ​ប្រារព្ធ​នឹង​ឡើង​ក្រោម​ប្រធាន​បទ អ្វី​ដែល​នាំ​យើង​មក​ដល់​ចំណុច​នេះ? ដែល​ប្រិយមិត្ត​នឹង​មាន​ឧកាស​​​ដើម្បី​ទទួល​បាន​គំនិត ​និង​ទទួល​បាន​បទពិសោធន៍​ថ្មី​ដើម្បី​លើក​ទឹកចិត្ត​ឡើង​ខ្លួនឯង​ជាមួយ​នឹង​ការ​ជួប​ជជែក​ពិភាក្សា​ផ្ទាល់​ជាមួយ​អ្នក​ជំនាញ។
សម្រាប់​ព័តមាន​បន្ថែម​ប្រិយមិត្ត​អាច​ទំនាក់ទំនង​កញ្ញា ជា ម៉ារ៉ា តាម​រយៈ​លេខ​ទូរសព្ទ៖ ០១៧​៦៦៩៨៨១៕

No comments:

Post a Comment