ក្រុមចម្រៀង Black Pink ទទួលបានជោគជ័យជាខ្លាំង ពេលចេញវីដេអូដំបូងរបស់ខ្លួន “BOOMBAYAH” និង“Whistle” កាលពីប៉ុន្មានខែមុន ហើយយប់មិញពួកគេបានចេញវីដេអូចម្រៀងថ្មី២បទបន្តទៀត។
បន្ទាប់ពីបញ្ចេញរូបនឹងវីដេអូផ្សព្វផ្សាយជាច្រើនរួចមក ទីបំផុតBlack Pink បានចេញវីដេអូចម្រៀងថ្មីដល់ទៅ២បទចំណងជើងថា “Playing With Fire” និង “Stay” ។ ត្បិតតែចម្រៀងទាំងពីរចេញដំណាលគ្នា ប៉ុន្តែបទទាំង២មានភាពខុសគ្នាច្រើនទាំងសាច់ភ្លេងនិងរូបភាព។ ដោយបទ “Stay” មានសាច់ភ្លេងលន្លង់លន្លោចបន្តិច អមដោយភ្លេងហ្គីតា ឯ “Playing With Fire” មានចង្វាក់ភ្លេងរៀងកន្ត្រាក់ រួមទាំងមានក្បាច់រាំ។ Black Pink នឹងយកបទទាំងពីរនេះទៅសម្ដែងក្នុងកម្មវិធី “M! Countdown” ទូរទស្សន៍ Mnet និង SBS “Inkigayo” ទូរទស្សន៍ SBS៕
“Playing With Fire”
“Stay”
ប្រភព៖ Sabay
No comments:
Post a Comment