ដើម្បីចូលរួមលើកស្ទួយសិល្បៈចាប៉ីដងវែង និងព្រឹទ្ធាចារ្យចាស់ៗ អាជីវកផ្សារទំនើបសុវណ្ណា រួមមានហាង Master Sukisoup, ហាង Master Grill, ហាងការ៉េម Swensen, ហាងNarith, ហាង Megabelle, ហាងInternational Watch Collection, ហាងSeun Hun Jewelry & GEMs, ហាងLim Kong, ហាងHeng Raksmey, ហាងDY koko, ហាងLyLy Collection Bag និងហាង Modern Style រួមគ្នាបង្កើតយុទ្ធនាការ៥% ដែលនឹងបរិច្ចាគទឹកប្រាក់ស្មើនឹង៥%នៃការចំណាយរបស់អតិថិជនមកកាន់ហាងខាងលើទៅកាន់សហគមន៍ចាប៉ីអមតៈ និងព្រឹទ្ធាចារ្យ សិល្បករចាប៉ីចាស់ជរាទីទ័លក្រ។
នៅថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខនេះ ផ្សារទំនើបសុវណ្ណានឹងរៀបចំការប្រគំតន្ត្រីសប្បុរសធម៌នៅបរិវេណខាងមុខ ដោយមានការចូលរួមសម្ដែងពីតារាចម្រៀងស្នាដៃនិពន្ធថ្មី ល្បីៗ ដូចជា កញ្ញា អេ ដា លោក ហេង ពិទូ លោក ហ្សូណូ លោក កាន់ ពេជ្រ និង លោក ម៉ា ច័ន្ទបញ្ញា លាយឡំជាមួយការសម្តែងសិល្បៈបុរាណចាប៉ីដងវែងផងដែរ។នេះជាទិដ្ឋភាពថ្មីដែលសាធារណ:ជនអាចចូលរួមទស្សនាដោយសេរី។ កម្មវិធីនេះឧបត្ថម្ភធំដោយ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អីសូរិនស៍ ភីអិលស៊ី សហការដោយ សូរិយា សេនធ័រ ភ័នធ៍ (ផ្សារទំនើបសូរិយា) ផ្សារទំនើបរតនាផ្លាហ្សា ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកាកូឡា និងក្រុមហ៊ុនឌីជី (Digi) អ៊ីនធើណេត និងដៃគូសារព័ត៌មាន Sabay KQUBE និង Vayo FM។
ប្រភព៖ Sabay
No comments:
Post a Comment