យោងតាមវិបសាយជប៉ុន Mac Otakara បានចុះផ្សាយថាទាំង iPhone 7 និង iPhone 7 Plus អាចនឹងបន្ថែមជម្រើសពណ៌ថ្មីគឺ Jet White។
វិបសាយខាងលើបានបញ្ជាក់ថាព័ត៌មានទទួលបានពីខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Apple ប៉ុន្តែប្រហែលមិនអាចទុកចិត្តបាននោះឡើយ។ ដូចនេះដើម្បីចង់ដឹងថាព័ត៌មាននេះអាចក្លាយជាការពិត ឬ យ៉ាងណាមានតែរង់ចាំតាមដានទាំងអស់គ្នាតែប៉ុណ្ណោះ។ យ៉ាងណាក្ដី iPhone 7 Jet White អាចមានភាពទាក់ទាញផ្ទាល់ខ្លួនខុសពីពណ៌ដទៃ ហើយវាអាចផ្ដល់ផលវិជ្ជមានដល់ Apple ប្រសិនក្រុមហ៊ុនបន្ថែមពណ៌នេះ។
បើក្រឡេកមើលលើពណ៌ Jet Black គឺមានលក្ខណៈខ្មៅរលោងស្អាត ដូចនេះ Jet White ក៏នឹងរលោងមិនខុសពី Jet Black ឡើយ។ បញ្ជាក់ថាបច្ចុប្បន្ន iPhone 7 និង 7 Plus មានជម្រើសពណ៌ប្រាំ ពណ៌មាស, ប្រាក់, ផ្កាឈូក, ខ្មៅ និង ខ្មៅរលោង៕
ប្រភព៖ PhoneArena
No comments:
Post a Comment