My Family ឬ “គ្រួសារខ្ញុំ” ជាកម្មវិធីបណ្តាញសង្គមតូចមួយសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ដើម្បីឲ្យសមាជិកទាំងអស់កាន់តែមានទំនាក់ទំនងស្និទ្ធស្នាល។
លោក សុភមង្គល ប្រធានក្រុមហ៊ុន Codingate ឲ្យដឹងថា កម្មវិធីទូរសព្ទ My Family ផ្តល់សារៈប្រយោជន៍យ៉ាងច្រើនសម្រាប់គ្រួសារនីមួយៗ។ គ្រួសារទាំងអស់អាចកំណត់គម្រោង ផែនការហិរញ្ញវត្ថុ វិន័យគ្រួសារ និងកម្មវិធីជួបជុំសំខាន់ៗផ្សេងៗសម្រាប់រាល់សមាជិកដើម្បីអនុវត្ត។
រាល់គម្រោងនិងកម្មវិធីទាំងអស់ដែលឱពុកម្តាយបានកំណត់ក្នុង My Family កូនៗទាំងអស់នឹងទទួលបានព័ត៌មាននោះភ្លាមៗលើទូរសព្ទ។
លោក មង្គលថា My Family ជាបណ្តាញសង្គមប្លែក ដោយអាចឲ្យសមាជិកក្នុងគ្រួសារទាំងអស់កាន់តែមានភាពស្និទ្ធស្នាលនឹងគ្នា។ លោកសង្ឃឹមថា វានឹងក្លាយជាកម្មវិធីបណ្តាញសង្គមល្អបំផុតសម្រាប់គ្រួសារកម្ពុជា ដើម្បីឲ្យការប្រាស្រ័យទាក់ទងក្នុងគ្រួសារកាន់តែប្រសើរជាងមុន៕
No comments:
Post a Comment