loading...

Thursday, November 24, 2016

ហ្គេម​បៀរ​ដ៏​ល្បី​របស់​ Microsoft មាន​លើ​​ Android និង iOS

ក្រុមហ៊ុន​ Microsoft បាន​ប្រកាស​ថា ​ហ្គេម​បៀរ​ដ៏​ល្បី​របស់​ខ្លួន​មាន​ដាក់​ឲ្យ​ទាញ​យក​​​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​ Android និង​ iOS។
​ហ្គេម​នេះ​ជា​ប្រភេទ​ Collection ហេតុ​នេះ​មាន​រួម​បញ្ចូល​ហ្គេម​ចំនួន​ ៥ ប្រភេទ​ផ្សេង​គ្នា​ មាន​ដូច​ជា​ Klondike, Spider, FreeCell, Pyramid និង Tripeaks។
រំលឹក​ថា​ ដោយ​សារ​​ហ្គេម​នេះ​ដាក់​ឲ្យ​ទាញ​យក​ឥត​គិត​ថ្លៃ​ ដូច​នេះ​ពេល​លេង​នឹង​មាន​ឃើញ​ផ្ទាំង​ពាណិជ្ជកម្ម​លោត។ យ៉ាងណា​ក្ដី​ដើម្បី​អបអរ​សាទរ​ការ​ដាក់​ឲ្យ​ទាញ​យក​ដំបូង​ Microsoft នឹង​ផ្ដល់​ជូន​​ឥត​គិត​ថ្លៃ​​​នូវ​កញ្ចប់​ Premium Edition (ធម្មតា​តម្លៃ​ ១,៩៩ ដុល្លារ) រយៈពេល​មួយ​ខែ ដោយ​កញ្ចប់​នេះ​នឹង​មិន​មាន​​លោត​ផ្ទាំង​ពាណិជ្ជកម្ម​ពេល​លេង រួម​ទាំង​លក្ខណៈ​ពិសេស​ដទៃ​ទៀត៕
ចុច​ទាញ​យក​សម្រាប់​ Android / iOS
ប្រភព៖ Sabay

No comments:

Post a Comment