ថ្ងៃនេះ ម៉ោង 08:50
Nokia រំពឹងថានឹងប្រឡូកពិភពគុនវិញនៅឆ្នាំ ២០១៧ ខាងមុខ ឬ ចុងឆ្នាំ ២០១៦ នេះ ហើយស្មាតហ្វូនជំនាន់ថ្មីរបស់ Nokia មួយម៉ូដែលត្រូវបានគេស្គាល់ឈ្មោះថា D1C។
ទាក់ទងនឹងម៉ូដែល D1C ធ្លាប់លេចធ្លាយព័ត៌មានសំខាន់ៗមួយចំនួនដូចជាលក្ខណៈសម្បត្តិមានអេក្រង់កម្រិត 1080x1920p, បន្ទះ Chip Snapdragon 430, RAM ទំហំ 3GB និងមានកាមេរ៉ាមុខកម្រិត 8MP ឯកាមេរ៉ាក្រោយ 13MP។ ថ្ងៃនេះព័ត៌មានសំខាន់មួយទៀតបានបង្ហាញឡើងលើបណ្ដាញទំនាក់ទំនងចិន Weibo ដោយអះអាងថាជារូបរាងរបស់ស្មាតហ្វូន D1C នេះ។
តាមរូបភាពដែលលេចឡើងលើ Weibo បង្ហាញឲ្យឃើញថា D1C រចនារូបរាងបែបបួនជ្រុងដោយមានជម្រើសពណ៌មាស ពណ៌ខ្មៅ និង ពណ៌ស។ រំលឹកថា D1C អាចមិនមែនជាស្មាតហ្វូនកំពូលដែល Nokia នឹងប្រើជាអាវុធពេលប្រឡូកពិភពគុនជាថ្មីនោះទេ ព្រោះព័ត៌មានលេចធ្លាយកន្លងឲ្យដឹងថា Nokia បានត្រៀមស្មាតហ្វូនដល់ ៣ ម៉ូដែល៕
ប្រភព៖ Sabay
No comments:
Post a Comment