loading...

Friday, November 25, 2016

Sulli សុំទោស​ Fan ក្រោយ​ផ្ទុះ​រឿង​ថា​នាង​សម្លាប់​ខ្លួន

 អតីត​សមាជិក​ក្រុម​F(x)​នាងSulli ត្រូវ​បាន​គេ​សង្ស័យ​ថា​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ដោយ​អារ​កដៃ​របស់​ខ្លួន​ ហើយ​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា​មិត្ត​ប្រុសនាង​​​គឺ​ជា​ដើមហេតុ។​ បន្ទាប់​ពី​ហេតុការណ៍​ទាំងអស់​នេះ​ Sulliបាន​សរសេរ​សារ​លើ​គណនី ​Instagram ប្រាប់​ទៅ​កាន់​អ្នក​គាំ​ទ្រ​ខ្លួន​នៅ​ថ្ងៃទី២៤​ ខែ​វិច្ឆិកា​​ម្សិលមិញ​នេះ​ថា "​ខ្ញុំ​មិន​ប្រយ័ត្ន​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​របួស T.T (មុខ​យំ)។​ ​ខ្ញុំ​សុំទោស​ផង​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំងអស់​គ្នា​បារម្ភ"។
​​​​​​​​មាន​គេ​រាយការណ៍​ពី​មន្ទីរពេទ្យ Seoul National University ថា Sulli ​ត្រូវ​បាន​គេ​រក​ឃើញ​មាន​ជាតិ​អាកុល​ក្នុង​ខ្លួន ហើយ​នៅ​ពេល​នាង​មក​ដល់​បន្ទប់​សង្គ្រោះ​បន្ទាន់ Sulliស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រវឹង​យ៉ាង​ជោកជាំ។ បុគ្គលិក​មន្ទីរពេទ្យ​បាន​សាកសួរ​នាង​ តែ Sulli ​​បាន​បដិសេធ​​ថា​នាង​មិន​បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត​នោះ​ទេ។
​​​​Sulliបាន​ត្រូវ​គេ​បញ្ជូន​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​ភ្លាមៗ ព្រោះ​នាង​មាន​ស្នាម​អារ​កដៃ​ប្រវែង​៥​សង់ទីម៉ែត្រ។​ ផលិតកម្ម​ SM Entertainment អះអាង​ថា​របួស​របស់ Sulliគឺ​គ្រាន់​តែ​ជា​រឿង​ឧបទ្ទវហេតុ​តែ​ប៉ុណ្ណោះ​ រីឯ​ភ្នាក់ងារ​របស់​ Choiza (មិត្ត​ប្រុសSulli​​) សុំ​មិន​បញ្ចេញ​មតិ​ជុំវិញ​រឿង​នេះ។ ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ​ ពាក្យ​ចចាមអារ៉ាម​​នៅ​តែ​បន្ត​ថា​ Sulli ប៉ុនប៉ង​ធ្វើ​អត្តឃាត​ក៏​ព្រោះ​តែ​Sulli និង Choizaដែល​ជា​មិត្ត​ប្រុស​របស់​នាង​បាន​ចែក​ផ្លូវ​គ្នា ៕
ប្រភព៖ Sabay

No comments:

Post a Comment