ប្រទេសកូរ៉េខាងជើង បាននិយាយថា ខ្លួនអាចបាញ់គ្រាប់មីស៊ីលឆ្លងទ្វីប នៅពេលណាមួយក៏បាន ទោះបីជារដ្ឋាភិបាលក្រុងព្យុងយ៉ាង បានផ្តល់ផ្លូវដល់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការចរចានាពេលអនាគតក៏ដោយ។
ភាពតានតឹង នៅឧបទ្វីបកូរ៉េ បានកើនឡើងគួរឲ្យកត់សម្គាល់ ចាប់តាំងពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយនៅក្នុងសារឆ្នាំថ្មីរបស់លោកថា កូរ៉េខាងជើង ជិតឈានដល់ការធ្វើតេស្ត មីស៊ីលឆ្លងទ្វីប (Intercontinental Ballistic Missile ឬហៅកាត់ថា ICBM) ដែលមានសមត្ថភាពអាចបាញ់អាវុធនុយក្លេអ៊ែរ ដល់ទឹកដីសហរដ្ឋអាមេរិក។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន
|
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ អ្នកនាំពាក្យមកពី ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា «សហរដ្ឋអាមេរិក ត្រូវទទួលការស្តីបន្ទោសទាំងស្រុង សម្រាប់ការអភិវឌ្ឍកម្មវិធីមីស៊ីលរបស់ខ្លួន»។
ផ្ទុយទៅវិញ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Ash Carter បាននិយាយនៅក្នុងកម្មវិធី «Meet the Press» របស់ទូរទស្សន៍ NBC ថា វាគឺជា «ការគំរាមកំហែងធ្ងន់ធ្ងរ» ហើយបានបន្ថែមថា សហរដ្ឋអាមេរិក អាចនឹងបាញ់មីស៊ីល ទៅលើកូរ៉េខាងជើង ឬសម្ព័ន្ធមិត្តណាមួយ របស់ប្រទេសមួយនេះ។
ជាមួយគ្នានេះដែរ កាលពីថ្ងៃច័ន្ទ ប្រទេសចិន និងកូរ៉េខាងត្បូង បានថ្កោលទោសចំពោះការគំរាមកំហែង ដោយមីស៊ីលរបស់កូរ៉េខាងជើង និងព្រមានថា ការធ្វើតេស្តមីស៊ីលឆ្លងទ្វីប អាចទទួលរងការដាក់ទណ្ឌកម្មកាន់តែខ្លាំងបន្ថែមទៀត៕
ប្រភព៖ Sabay
No comments:
Post a Comment