Zayn Malik អតីតសមាជិកក្រុម One Direction ដែលបានបែកខ្លួនចេញពីក្រុម មកធ្វើជាអ្នកចម្រៀងទោលវិញនោះ ត្រូវបានគេប្រទះឃើញថតវីដេអូបទចម្រៀង "I Don't Want to Live Forever” ដែលច្រៀងរួមគ្នាជាមួយ Taylor Swift សម្រាប់រឿង "Fifty Shades Darker” នៅឯសណ្ឋាគារ St. Pancras ក្នុងទីក្រុងឡុងដុង ប្រទេសអង់គ្លេស កាលពីយប់ថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០១៧។
ប្លង់របស់ Zayn Malik ត្រូវចំណាយពេលថតខ្ទង់មួយម៉ោងកន្លះ ហើយគេឃើញតារាចម្រៀងវ័យ២៣ឆ្នាំរូបនេះ ឈរថតនៅខាងក្រៅសណ្ឋាគារ ក្រោមភ្លៀងនិងផ្សែងសិប្បនិម្មិតដែលប្រើឲ្យត្រូវតាមបរិយាកាសក្នុងបទ។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនឃើញវត្តមានរបស់ Taylor Swift ឡើយ ប៉ុន្តែយោងតាមការរាយការណ៍របស់អ្នកដែលនៅទីនោះ គេឃើញក្រុមអ្នកចាត់ចែងរបស់ Taylor Swift នៅក្នុងសណ្ឋាគារ។
Zayn Malik បានពន្យល់ប្រាប់ពីការចាប់ដៃគូច្រៀងរួមគ្នាជាមួយ Taylor Swift ក្នុងបទ "I Don't Want to Live Forever” សម្រាប់រឿង "Fifty Shades Darker” ដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ថា ខ្លួននិង Taylor Swift បានពិភាក្សាគ្នាលើបទចម្រៀងនោះ បន្ទាប់ពី Taylorឭមិត្តភក្ដិម្នាក់ដែលស្គាល់ពួកគេទាំងពីរនិយាយពីបទនេះ ហើយ Zayn Malik ចង់ឲ្យមានតារាស្រីចូលរួមច្រៀងដែរ។ អ្វីដែលពិសេសមួយទៀត ម្ចាស់បទ "Shake It Off" Taylor ក៏ជាមិត្តរបស់ Gigi Hadid ដែលជាសង្សារ Zayn ដូច្នេះហើយវារឹតតែងាយស្រួលធ្វើការជាមួួយគ្នាទៀត៕
ប្រភព៖ Sabay
No comments:
Post a Comment