loading...

Thursday, March 2, 2017

Barcelona ​លត់​ Sporting ៦-១ ​ឯ​ Real Madrid ​បាន​ត្រឹម​ស្មើ​ Las Palmas ៣-៣


ក្រុម​យក្ស​អេស្ប៉ាញ​​ FC Barcelona ​បាន​លត់​​ Sporting Gijon ​៦-១ ​ក្នុង​ការ​ប្រកួត​ La Liga​ នៅ​កីឡដ្ឋាន​ Camp Nou ​កាល​ពី​យប់​មិញ ​រីឯ​ក្រុម​គូ​ប្រជែង​​ធំ​របស់​គេ​ Real Madrid ​បាន​ត្រឹម​ស្មើ​ Las Palmas ៣-៣ ​នៅ​កីឡដ្ឋាន​ Santiago Bernabeu។





























៦​គ្រាប់​របស់​ Barca ​រក​​បាន​ដោយ​ Lionel Messi ​នាទី​៩, Juan Rodriguez ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​នាទី​១១, Luis Suarez នាទី​២៧, Francisco Alcacer នាទី​៤៩, Neymar ​នាទី​៦៥ ​និង​ Ivan Rakitic ​​ថែម​១​គ្រាប់​ទៀត​នៅ​ចុង​ម៉ោង​នាទី​៨៧។ ​រីឯ​ Sporting ​រក​បាន​១​គ្រាប់​លួង​ចិត្ត​ នៅ​នាទី​២១ ​ដោយ​កីឡាករ​ Carlos Castro។
ចំណែក​ឯ​ក្រុម​ Real Madrid ​បាន​នាំ​មុខ​ Las Palmas ១-០ ​មុន​ ​បន្ទាប់​ពី​ Isco ​​រក​បាន​គ្រាប់​បើក​ឆាក​នាទី​ទី​៨ ប៉ុន្តែ​២​នាទី​បន្ទាប់​ Tana ​អាច​រក​គ្រាប់​តាម​ស្មើ​វិញ។ ចូល​តង់​ទី​២ Gareth Bale ​បាន​ទទួល​កាត​ក្រហម​ (លឿង​២​ដង) នាទី​៤៧ ​ធ្វើ​ឲ្យ​ Sporting ​មាន​ឱកាស​រក​បាន​២​គ្រាប់​ទៀត​ ដោយ Jonathan Viera ​បាល់​ពិន័យ​១១​ម៉ែត្រ​នាទី​៥៦ ​និង​ Kevin-Prince Boateng ​នាទី​៥៩។ ​​យ៉ាងណាក្តី Cristiano Ronaldo ​បាន​ជួយ​ Real ​រួច​ផុត​ពី​ការ​បរាជ័យ​ បន្ទាប់​ពី​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​នាទី​៨៦ ​និង​រក​បាន​គ្រាប់​ទី​៣ តាម​ស្មើ​ ៣-៣ ​នៅ​ចុង​ម៉ោង​នាទី​៨៩។




លទ្ធផល​នេះ​ មាន​ន័យ​ថា ក្រុម​ការពារ​តំណែង​ជើង​ឯក​ FC Barcelona ​បាន​ឡើង​ទៅ​ឈរ​កំពូល​តារាង​ La Liga វិញ ដោយ​មាន​៥៧ ​ខណៈ​ដែល​ Real Madrid ​​ធ្លាក់​មក​ឈរ​លេខ​២ ចាញ់​ក្រុម​អ្នក​មាន​បុណ្យ​១​ពិន្ទុ​ ប៉ុន្តែ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត៕
​ប្រភព៖ Sabay

ប្រភព៖ BBC   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

No comments:

Post a Comment