loading...

Monday, March 6, 2017

ស្ទើរ​មិន​ជឿ​ ក្រុង​ក្រចេះ​ក្រសោប​​យក​លេខ​១​​ជិត​អស់​ហើយ​ក្នុង​ចំណោម​៦​​​ កីឡា​មធ្យម​សិក្សា​

ប្រភេទ​កីឡា​​បាល់ទាត់​ បាល់បោះ​ និង​បាល់ទះ​​ទាំង​​បុរស​ និង​នារី​​ដែល​សរុប​មាន​៦​វិញ្ញាសា​ត្រូវ​បាន​ក្រុម​កីឡា​មក​ពី​ក្រុង​ក្រចេះ​ប្រមូល​យក​ចំណាត់​ថ្នាក់​លេខ​​១​​ជិត​អស់​​ហើយ​​ពោល​គឺ​នៅ​សល់​១​វិញ្ញាសា​ទៀត​ ក្នុង​ការ​ប្រកួត​កីឡា​សិស្ស​មធ្យម​សិក្សា​ប្រចាំ​ខេត្ត​ក្រចេះ​ដែល​​នឹងត្រូវ​បញ្ចប់​​​នា​រសៀល​ថ្ងៃ​ទី​៦​ ខែ​មីនា​ ឆ្នាំ​២០១៧​នេះ។ ឯក​ឧត្តម​គតិ​បណ្ឌិត​ ពេជ្រ​ ប៊ុនធិន​ រដ្ឋ​មន្រ្តី​ក្រសួង​មុខងារ​ សាធារណៈ​ និង​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ក្រចេះ​ក៏​បាន​អញ្ជើញ​ចូល​រួម​ទស្សនា​​លើក​ទឹក​ចិត្ត​ដោយ​ផ្ទាល់​ក្នុង​ការ​ប្រកួត​កីឡា​សិស្ស​ខេត្ត​ក្រចេះ​។



ឯក​ឧត្តម​គតិ​បណ្ឌិត​ ពេជ្រ​ ប៊ុនធិន (អាវស​កណ្តាល)




































លទ្ធផល​ចំណាត់​ថ្នាក់​ទាំង​៣​ប្រភេទ​កីឡា​ និង​៦​វិញ្ញាសា​ខាង​ក្រោម៖
បាល់បោះ​
  • ផ្នែក​នារី៖ ​-លេខ​១​ ក្រុង​ក្រចេះ​ -លេខ​២ ​ស្រុក​ចិត្របុរី​ និង-​លេខ​៣​ ស្រុក​ព្រែក​ប្រសព្វ
  • ផ្នែក​បុរស៖ លេខ​១ -ក្រុង​ក្រចេះ​ -លេខ​២ ស្រុក​សំបូរ​ និង​-លេខ​៣ស្រុក​ព្រែក​ប្រសព្វ
បាល់ទះ​
  • ផ្នែក​នារី៖ -លេខ១​ក្រុង​ក្រចេះ​ -លេខ​២ ស្រុក​ឆ្លូង​ និង​-លេខ​៣ ស្រុក​ចិត្រ​បុរី​
  • ផ្នែក​បុរស​៖ -លេខ​១ក្រុង​ក្រចេះ​ -លេខ​២ ស្រុក​ឆ្លូង និង​-លេខ​​៣​ចិត្រ​បុរី​
បាល់ទាត់​
  • ផ្នែក​នារី៖ លេខ​១៖​ ក្រុង​ក្រចេះ​ លេខ​២​ស្រុក​ចិត្របុរី​ និង​លេខ​៣ ស្រុក​​ព្រែក​ប្រសព្វ​
ចំពោះ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​បាល់ទាត់​ផ្នែក​បុរស​​​រវាង​ក្រុម​ ក្រុង​ក្រចេះ​ និង​ស្រុក​ឆ្លូង​ នឹង​ប្រព្រឹត្ត​ទៅ​វេលា​ម៉ោង​១:៣០​នាទី​រសៀល​ថ្ងៃ​នេះ។ ចាំ​តាម​ដាន​ទាំង​អស់​គ្នា​ ក្រុង​ក្រចេះ​​ផ្នែក​បុរស​ដណ្តើម​បាន​​លេខ​​១​អត់​រសៀល​នេះ?









No comments:

Post a Comment