អ្នករកគ្រាប់បាល់ជូន U23 កម្ពុជាមួយគ្រាប់ សុខ សំណាង
ដើម្បីយកឈ្នះ U23 ហ្វីលីពីន ១-០ កាលពីពេលថ្មីៗ បង្ហើបថា
ទម្រង់លេងក្នុងក្រុមទាំងមូលត្រូវការ
ការខិតខំប្រឹងប្រែងបន្ថែមទៀត
ដើម្បីឲ្យទម្រង់លេងមានការឈានឡើង។
សុខ សំណាង (លេខ ៩)
ខ្សែប្រយុទ្ធរូបនេះបានឲ្យដឹងថា ជាការពិតការប្រកួតទល់
ហ្វីលីពីន
ក្រុមទាំងមូលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្វែងរកគ្រាប់បាល់
ពិសេសធ្វើយ៉ាងណាជួយកម្ពុជាឲ្យបានឡើងទៅវគ្គបន្ត។
ប៉ុន្តែដោយសារពួកគេមិនអាចធ្វើបាន
ហេតុដូចនេះអ្វីគ្រប់យ៉ាងត្រូវតែរង់ចាំឲ្យកម្ពុជាមានសមត្ថភាពខ្លាំងជាងនេះ។
កីឡាកររូបនេះបន្ថែមថា រូបគេនិងសមាជិកសន្យាថា
នឹងប្រឹងប្រែងទាំងកម្លាំងកាយចិត្ត
ទាំងការហ្វឹកហាត់នាការប្រកួតពានរង្វាន់លើកក្រោយទៀត
ដើម្បីជួយជាតិបានឡើងទៅវគ្គបន្ទាប់ៗ។ U23
កម្ពុជាធ្លាក់ត្រឹមវគ្គជម្រុះតាមពូល J នៃពានរង្វាន់ 2018 AFC U-23
Championship ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយមាន ៤ពិន្ទុដោយ
៣ប្រកួតចាញ់ U23 ជប៉ុន ២-០ ស្មើ U23 ចិន ០-០ និងឈ្នះ U23
ហ្វីលីពីន១-០៕
ប្រភព៖ Sabay
No comments:
Post a Comment