នៅពីក្រោយអក្សរ RX លើរថយន្ត Lexus RX គេតែងឃើញមានលេខនៅពីក្រោយ ដូចជាលេខ ៣០០ ឬ ៣៥០ ជាដើម ដែលលេខទាំងនេះតំណាងឲ្យម៉ាស៊ីនរថយន្តផ្ទាល់តែម្ដង។
#លេខ 270 មានន័យថាម៉ាស៊ីនទំហំ ២,៧ លីត្រ
#លេខ 300 មានន័យថាម៉ាស៊ីនទំហំ ៣,០ លីត្រ
#លេខ 330 មានន័យថាម៉ាស៊ីនទំហំ ៣,៣ លីត្រ
#លេខ 350 មានន័យថាម៉ាស៊ីនទំហំ ៣,៥ លីត្រ
ដោយឡែកចំពោះអក្សរតូចពីក្រោយលេខនេះក៏តំណាងឲ្យម៉ាស៊ីនដូចគ្នាដោយ h តំណាងឲ្យម៉ាស៊ីន ប្រភេទHybrid និង អក្សរ t តំណាងឲ្យ Turbocharge។ រថយន្ត Lexus ខ្លះទៀតមានភ្ជាប់ដោយអក្សរ d ដែលតំណាងឲ្យពាក្យថា Diesel មានន័យថាជារថយន្តប្រើម៉ាស៊ីនម៉ាស៊ូត។
#លេខ 400h មានន័យថាម៉ាស៊ីន Hybridទំហំ ៤,០ លីត្រ
#លេខ 450h មានន័យថាម៉ាស៊ីន Hybridទំហំ ៤,៥ លីត្រ
#លេខ 200t មានន័យថាម៉ាស៊ីន Turbocharge ទំហំ ២,០ លីត្រ
រថយន្ត Lexus RX ប្រើម៉ាស៊ីន Hybrid បានលេចចេញឡើងកាលពីពាក់កណ្ដាលឆ្នាំ ២០១៥ ចំណែកឯម៉ាស៊ីន Turbocharge វិញទើបតែចេញកាលពីឆ្នាំ ២០១៥ នេះឯង ពោលនៅជំនាន់ទីបួននៃត្រកូល RX៕
ប្រភព៖ Sabay
No comments:
Post a Comment