ក្រោយស្ងប់ស្ងាត់មួយរយៈ តម្លៃរូបិយប័ណ្ណអេឡិចត្រូនិក Bitcoin បានហក់ឡើងសារជាថ្មី នៅព្រឹកថ្ងៃ ១៤ សីហា ២០១៧ ម៉ោងនៅរាជធានីភ្នំពេញ។
យោងតាមវេបសាយ Coindesk បង្ហាញថា ១ Bitcoin មានតម្លៃ ៤ ០៥២ ដុល្លារ ហើយតម្លៃនេះបើធៀបនឹងម៉ូតូ Zoomer X ម៉ូដែលឆ្នាំ ២០១៧ ដែលកំពុងលក់ក្នុងទីផ្សារប្រទេសកម្ពុជាប្រមាណជាង ២ ០០០ ដុល្លារ នោះ គឺអាចទិញបានដល់ទីពីរគ្រឿង។
ក្រឡេកទៅមើលតម្លៃរបស់រូបិយប័ណ្ណអេឡិចត្រូនិកនេះកាលពីឆ្នាំ ២០១០ គឺមានត្រឹមប្រមាណ ០,៨ ដុល្លារ ក្នុងមួយ Bitcoin ហើយតម្លៃរបស់វាបានកើនបន្តិចម្ដងៗ ក្រោយទទួលការនិយមប្រើប្រាស់ និងតម្រូវការយ៉ាងច្រើនសន្ធឹកសន្ធាប់ពីអ្នកវិនិយោគជុំវិញពិភពលោក៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖
- PCX ធ្លាក់ថ្លៃជិត ១០០ ដុល្លារ ឯ Scoopy-i តម្លៃនៅសល់តែ ២២៥០ ដុល្លារ
- ហេតុអ្វីប្រើសុខៗគណនី Facebook ខ្ញុំ Disabled? ចុះមានដំណោះស្រាយទេ?
ប្រភព៖ Sabay
No comments:
Post a Comment