នៅពេលអ្នកមិនប្រយ័ត្ន ហើយធ្វើរឿងមួយចំនួនឱ្យក្លាយជាទម្លាប់ នោះអ្នកនឹងមានរាងមិនស្អាតដូចអ្នកដទៃឡើយ។ វាមិនត្រឹមតែមិនអាចជួយឱ្យរាងស្លីមស្អាតតាមការចង់បាន តែបែរជាធ្វើឱ្យឡើងទម្ងន់លើសដើមផងក៏មាន។
១- ចូលចិត្តញ៉ាំកាហ្វេ៖
នារីដែលធ្វើការភាគច្រើនតែងតែមានទម្លាប់ញ៉ាំកាហ្វេ។ ប៉ុន្តែអ្នកមានដឹងទេថានៅពេលញ៉ាំកាហ្វេច្រើន វាអាចនឹងប៉ះពាល់ដល់បេះដូងអ្នក។ ជាពិសេសវានឹងកាត់ជាតិទឹកនៃក្រពះ និងពោះវៀន ដែលជាហេតុអាចធ្វើឱ្យប្រឈមមុខនឹងជំងឺទល់លាមក ហើយក្បាលពោះនឹងដុះចេញមកជាមិនខានឡើយ។
២- ញ៉ាំផ្លែឈើ ឬចំណីផ្សេងៗជំនួសបាយ៖
មាននារីមួយចំនួន ព្រោះតែចង់ស្គមតែងតែញ៉ាំផ្លែឈើជំនួសបាយ និងអាហារផ្សេងៗ។ ប៉ុន្តែទង្វើនេះគឺជាការខុសឆ្គងជាទីបំផុត។ នៅពេលអ្នកញ៉ាំផ្លែឈើច្រើន នោះក្នុងខ្លួនអ្នកនឹងផ្ទុកជាតិស្ករច្រើន ជាហេតុធ្វើឱ្យអ្នកកាន់តែធាត់។ ម្យ៉ាងទៀតនៅពេលខ្លួនអ្នកខ្វះសារធាតុចិញ្ចឹម ព្រមទាំងប្រូតេអ៊ីន វានឹងធ្វើឱ្យខ្លាញ់កាន់តែកកក្នុងរាងកាយអ្នក។
៣- ព្យាយាមបង្អត់អាហារពេលព្រឹក៖
នៅពេលអ្នកចង់មានរាងស្អាត ហើយមិនញ៉ាំអាហារពេលព្រឹក វាមិនត្រឹមតែធ្វើឱ្យក្រពះអ្នកខូចទេ ថែមទាំងអាចធ្វើឱ្យអ្នកឆាប់ចាស់ទៀតផង។ ក្រៅពីនេះ វានឹងធ្វើឱ្យអ្នកឃ្លាន និងញ៉ាំកាន់តែច្រើននៅពេលថ្ងៃ។

៤- មិនទំពាអាហារឱ្យម៉ត់ល្អ៖
នៅពេលអ្នកប្រញាប់ ហើយមិនទំពាអាហារឱ្យម៉ត់ក៏លេបចូលពោះ នោះអ្នកនឹងមិនបាច់ចង់ស្គមទេ ព្រោះអាហារទាំងនោះមិនរំលាយឡើយ។ នៅពេលដែលទុកយូរ វានឹងធ្វើឱ្យអ្នកធាត់បាន៕
ប្រភព៖ Sabay
No comments:
Post a Comment