ក្រុមកីឡាសីឈីនឡូនកម្ពុជាត្រូវប្រកួតវេលាម៉ោង១១ ថ្ងៃនេះហើយនៅទីលាន Indoor Stadium Titiwangsa ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៧។ ក្រុមឈិនឡូនបុរសកម្ពុជាជាម្ចាស់មេដាយមាសមួយវិញ្ញាសាកាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៥នៅប្រទេសសិង្ហបុរី ដូច្នេះពួកគេត្រូវការពារតំណែងមេដាយមាសរបស់ខ្លួន។
វិញ្ញាសានេះមានប្រទេសដែលត្រូវប្រកួតសម្តែង
- ហ្វីលីពីន ប្រកួតម៉ោង១០ព្រឹក
- ឡាវ ប្រកួតម៉ោង១០.០១ ព្រឹក
- កម្ពុជា ប្រកួតម៉ោង១១ព្រឹក
- មីយ៉ាន់ម៉ា ប្រកួតម៉ោង១១.០១ព្រឹក
- ម៉ាឡេស៊ី ប្រកួតម៉ោង១២ត្រង់
- ថៃ ប្រកួតម៉ោង១:៣០ថ្ងៃ
ក្រុមឈីនឡូនកម្ពុជា (រូបថត៖ រៀម សុភិរម្យ)
ប្រទេសដែលឈ្នះមេដាយ គិតត្រឹមយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧
- ១. ឥណ្ឌូណេស៊ី (មេដាយមាស ២)
- ២. ម៉ាឡេស៊ី (មេដាយមាស ១, មេដាយប្រាក់ ១, មេដាយសំរឹទ្ធ ២)
- ៣. មីយ៉ាន់ម៉ា (មេដាយមាស ១)
- ៤. ហ្វីលីពីន (មេដាយប្រាក់ ១, មេដាយសំរឹទ្ធ ១)
- ៥. ថៃ (មេដាយប្រាក់ ១)
- ៦. វៀតណាម (មេដាយប្រាក់ ១)
- ៧. ប្រ៊ុយណេ (មេដាយសំរឹទ្ធ ១)
- ៨. ឡាវ (មេដាយសំរឹទ្ធ ១)
- កម្ពុជា, សិង្ហបុរី, ទីម័រខាងកើត (មិនទាន់មានមេដាយ)
ប្រភព៖ Sabay
No comments:
Post a Comment