
ប្រយោជន៍នៃ ផ្លែននោង មានដូចខាងក្រោម៖
- ជួយព្យាបាលជំងឺក្អក ដោយអ្នកមិនចាំបាច់ផឹកថ្នាំ។
- បើសិនជាអ្នកឈឺបំពង់ក អ្នកអាចយកវាច្របាច់យកទឹក បន្ទាប់មក លាយជាមួយស្ករ អ្នកអាចផឹកមួយថ្ងៃ មួយស្លាបព្រា។
- ក្រោយពេលអ្នកសម្រាលកូនរួច អ្នកគ្មានទឹកដោះឱ្យកូនបៅ អ្នកអាចយកជើងជ្រូក ទៅដាំជាមួយននោងបាន នោះអ្នកនឹងមានទឹកដោះឱ្យកូនបៅ។
- បើជើងអ្នកតែងតែបែកញើស អ្នកអាចយកននោងដែលចាស់ទៅអាំង បន្ទាប់មក ដាក់ក្នុងស្បែកជើងអ្នក ដើម្បីពាក់កន្លះខែ នោះអ្នកនឹងឈប់បែកញើសជើងហើយ។
- បើអ្នកឈឺសរសៃ អ្នកអាចយកវាទៅច្របាច់យកទឹក បន្ទាប់មក យកទៅកម្តៅ ដើម្បីយកទឹកវាមកផឹកកុំឲ្យលើសពី ១០០ មីលីលីត្រ ក្នុងមួយថ្ងៃ៕
No comments:
Post a Comment