តើអ្នកមានដឹងទេ រាល់ការពាក់ចិញ្ចៀននៅគ្រប់ម្រាមដៃសុទ្ធតែមានអត្ថន័យផ្សេងៗគ្នាទាំងអស់។
ពាក់ចិញ្ចៀនមេដៃ
អ្នកមានចាប់អារម្មណ៍ទេថា នៅក្នុងរឿង គ្រប់មេបក្សទាំងអស់សុទ្ធតែពាក់ចិញ្ចៀននៅមេដៃ។ នេះតំណាងឲ្យរិទ្ធិអំណាច។ ពាក់ចិញ្ចៀននៅម្រាមដៃនេះ គឺស័ក្ដិសមបំផុតសម្រាប់អ្នកដែលចង់ឡើងតំណែង។ តែត្រូវប្រយ័ត្នកុំឲ្យមិត្តរួមការងារ ឬថ្នាក់លើមើលឃើញ ប្រយ័ត្នកើតចិត្តប្រចាំគ្នា។
ពាក់ចិញ្ចៀនដៃចង្អុល
ម្រាមចង្អុលគឺជាម្រាមដែលកម្លាំងបំផុត។ ពាក់ចិញ្ចៀនម្រាមចង្អុលស័ក្ដិសមនឹងអ្នកមានការប្រលង និងចង់មានសំណាងក្នុងការងារ។ តែសម្រាប់អ្នកមានគ្រួសារហើយ ត្រូវចេះរក្សាលំនឹងរវាងការងារនិងគ្រួសារ។
ម្រាមដៃកណ្ដាល
ចំពោះអ្នកខ្វះភាពជឿជាក់លើខ្លួនឯង អាចសាកពាក់ចិញ្ចៀននៅម្រាមដៃកណ្ដាលបាន។
ម្រាមដៃនាង
សម្រាប់អ្នកដែលចង់មានសំណាងរឿងស្នេហា ក៏ដូចជានៅក្នុងអាពាហ៍ពិពាហ៍ គួរពាក់ចិញ្ចៀននៅដៃនាង ព្រោះដៃនាងគឺតំណាងឲ្យស្នេហា។ សម្រាប់អ្នកពាក់ចិញ្ចៀនដៃនាងនៅដៃខាងឆ្វេងមានន័យថារៀបការរួចហើយ ចំណែកនៅដៃខាងស្ដាំវិញ មានន័យថាកំពុងរង់ចាំគូមកមកដល់។
ម្រាមដៃកូន
ដើម្បីបង្ការជនខិលខូច ក៏ដូចជាបង្កើនបញ្ញាឲ្យបានវាងវៃ អ្នកអាចសាកពាក់ចិញ្ចៀននៅម្រាមដៃកូន។ ពាក់ចិញ្ចៀននៅម្រាមដៃនេះ អាចការពារបានអ្នកដែលចង់ចូលមកឈ្នានីស យាយីយើង៕
ប្រភព៖ Sabay
No comments:
Post a Comment