loading...

Friday, August 11, 2017

កម្ពុជាមាន​បច្ចេកវិទ្យា​ការពារ​ថ្មី​​​បំផុត​របស់​កម្មវិធីកម្ចាត់​​មេ​រោគ​ Kaspersky ហើយ​



លោក Stefaunus Natahusada ជា Kaspersky Sale Engineer



K.H Tech ក្រុមហ៊ុន​ចំណាស់​យូរ​ឆ្នាំ និង​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​លើ​ការ​ផ្តល់​ដំណោះ​ស្រាយ​​ផលិត​ផល​​ព័​ត៌មាន​​វិទ្យា ​​បាន​​នាំ​ចូល​ផ្តាច់មុខ​កម្មវិធី​កម្ចាត់​មេរោគ Kaspersky មកកម្ពុជា​។
​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ ក្រុមហ៊ុន​ IT ល្បី​ឈ្មោះ​នេះ បាន​​រៀបចំ​សិក្ខាសាលា​ដ៏​ធំ​មួយ​ក្រោម​ប្រធានបទ «Security without borders!» ដើម្បី​បង្ហាញជូន​អ្នកប្រើ​ប្រាស់​ពី​​លក្ខណៈ​ថ្មី​បំ​ផុត​របស់​កម្មវិធី Anti-Virus Kaspersky ក្នុង​ការធានា​រក្សា​សុវត្ថិភាព​ទិន្ន​ន័​យ​​លើ​ប្រ​ព័​ន្ធ​ព័​ត៌មាន​វិទ្យា នៅ​សណ្ឋាគារ Raffles Hotel Le Royal។ ​សិក្ខាសាលា​នេះ​មាន​ការចូលរួម​ធ្វើ​បទ​បង្ហាញ​ដោយផ្ទាល់​ពី​អ្នក​ជំ​នា​ញ​មកពី​ក្រុមហ៊ុន Kaspersky និង​មាន​សិក្ខាកាម​​ចូលរួម​ដោះដូរ​បទ​ពិសោធគ្នា​ចំ​នួន ៨០ ​នាក់​មកពី​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ឯក​ជន និង​ធនាគារ។
លោក Stefaunus Natahusada ជា Kaspersky Sale Engineer បាន​ឲ្យ​ដឹងថា​៖ «​Kaspersky Lab មាន​វិស្វករ​ជំនាញ​ប្រចាំការ ២៤/៧ ក្នុង​ការតាមដាន ​និង ​develop ការការពារ​ប្រភេទ​ Malware ​ថ្មីៗ​, Cyber attacking, target attack -​ល​-»។
ល​ទ្ធភាព​ថ្មី​របស់ Kaspersky ក្នុង​ការ​ព​ង្រឹ​ង​សុវត្ថិភាព​លើ​ប្រ​ព័​ន្ធ​អ៊ី​ធឺ​ណិ​ត រួមមាន​ត្រួសៗ​ដូចខាងក្រោម​៖​
  • ​Anti-Targeted Attach​
  • Endpoint Security
  • Security Intelligence Services​
  • Security for Data Centers
  • Virtualization Security
  • Mobile Security ​​- DDoS Protection​ ​​- Industrial Cyber Security
  • Fraud Prevention
  • Kics
  • ជាពិសេស​ការការពារ​លើ​ម៉ា​ស៊ី​ន​ ATM (Embedded system security )​ ដែល​មាន​តម្រូវការ ​Capacity របស់ ​ATM ទាប​បំផុត​ចាប់ពី ​Windows XP ឡើងទៅ​។​

លោក លាង សុ​ផេង ប្រធាន​ក្រុមហ៊ុន K.H Tech
​លោក លាង សុ​ផេង ប្រធាន​ក្រុមហ៊ុន K.H Tech បាន​ឲ្យ​ដឹងថា៖ «​ដោយសារតែ Malware Attack កើនឡើង​រៀងរាល់​នាទី អ៉ី​ចឹង​ហើយ​ទើប​យើង​ត្រូវតែ update កម្មវិធី​កម្ចាត់​​មេរោគ​នេះ​ឲ្យ​ទាន់​ស​ម័​យ ហើយ​ថ្មី​ជា​ប្រចាំ​ ទើប​អាច​ទ​ប់ស្កា​ត ​និង​ចាប់​មេរោគ​បាន។ ស​ម័យនេះ​ បើ​យើង​មិន​ប្រុង​ប្រ​យ័​ត្ន​ការពារ​ឲ្យ​ស្រួលបួល​ជាមុន​ទេ អាជីវកម្ម​អាច​ខាតបង់​ធំ ដូចជា ​អាច​ត្រូវ​គេ​លួច​ទិន្ន​ន័យ បាត់បង់​ទិន្ន​ន័យ​អតិថិ​ជន គាំង​ computer ប្រព័ន្ធលែង​ដំ​ណើ​រការ ឬ​ធ្វើការ​មិន​បាន​ជាដើម ដែល​នេះ​សុទ្ធសឹងជា​កង្វល់​ធំ​បំ​ផុត​របស់​ម្ចាស់​អាជីវកម្ម​»​។​
​លោក​បន្តថា​៖ «​ដោយ​មើលឃើញ​ពី​បទពិសោធ​ និង​ភាព​ស្ទាត់​ជំនាញ​ខ្ពស់​ក្នុង​វិ​ស័​យ IT ទើប​ក្រុមហ៊ុន Kaspersky ​សម្រេច​​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន K.H Tech អស់​រយៈពេល​ជិត​១០​ឆ្នាំ ដើម្បី​ចែក​រំលែក​បច្ចេកវិទ្យា​ថ្មីៗ ទំនើបៗ ជូន​ដល់​ក្រុមហ៊ុន និង​ធនាគារ​ទាំងអស់​នៅ​កម្ពុជា​បាន​ឆាប់រ​ហ័ស​ទាន់ត​ម្រូ​វ​ការ​ប្រើប្រាស់»។
«បន្ទាប់ពី​បញ្ចប់​សិក្ខា​​សាលា​ថ្ងៃ​នេះ ខ្ញុំ​សង្ឃឹមថា​ទាំងអស់គ្នា​នឹង​បាន​យល់ច្បាស់​​ពី​បច្ចេកវិទ្យា​ថ្មី​បំ​ផុត​របស់ Kaspersky ហើយ​អាច​ប្រើប្រាស់​វា​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ដើម្បី​ឲ្យ​អាជីវកម្ម​រីកចម្រើនឆាប់​រ​ហ័​ស​ប្រកបដោយ​ទំ​នុ​ក​ចិត្ត»​។
​ព័ត៌មាន​បន្ថែម​ពី​កម្មវិធី​កម្ចាត់មេរោគ Kaspersky សូម​ចូល​វិបសាយ www.kaspersky.com៕​
​ ​ប្រភព៖ Sabay

No comments:

Post a Comment