loading...

Tuesday, August 1, 2017

ស្ងប់ស្ងាត់​​ការ​រិះគន់ ម៉ារ៉ា ប៊ុណ្ណា ចេញ Original song ថ្មី​មួយ​បទ



បន្ទាប់​​ស្ងប់​ពី​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​របស់​ទស្សនិកជន​លើ​ចម្រៀង "តារាបែក​ស្លុយ ២០១៧​" ​ដែលចម្លងពីថៃ លោក ម៉ារ៉ា ប៊ុណ្ណា ​​បាន​បញ្ចេញ Original song មួយបទ​។

បទ​ចម្រៀង​ដែល​​លោក​អះអាង​ថា Original song មាន​ចំណង​ជើង​ថា "ប៉ិអើយ! អើយប៉ិ!” ដែល​​​ជា​ការ​តែ​និពន្ធ​បទ​ភ្លេង ដោយ​តារា​ចម្រៀង ណាំ ប៊ុណ្ណារ័ត្ន និពន្ធ​ទំនុក​ច្រៀង​ដោយ លោក ឡេង ណាវ៉ាត្រា។ ម៉ារ៉ា ប៊ុណ្ណា បាន​ថ្លែង​ឲ្យ​ដឹង​ថា "ប៉ិអើយ! អើយប៉ិ!” អត្ថន័យ​នៃ​បទ​ចម្រៀង​និយាយ​ពី​ការ​ប្រច័ណ្ឌ ដោយសារតែ​ប្ដី​ខូច ប្រពន្ធ​កាច ហើយ​បទ​មួយ​នេះ​បាន​​ផលិត​រួច​រាល់​តាំង​៣ខែមុន​មក​ម្ល៉េះ ​ប៉ុន្តែ​ទើបនឹង​ចេញ​នៅ​ថ្ងៃ​ម្សិល​មិញ​នេះ។
"ខ្ញុំ​ថា​ចេញ ​ប៉ិអើយ! អើយប៉ិ!”​ នេះ បន្ទាប់​ពី​បទ​"ឲ្យតែ​គិត​ចេះ​តែ​ចង់​យំ" ប៉ុន្តែ​ក៏​សាក​ដាក់​បទ​កូពី១​បទ​សិន​មើល៍ ​មាន​អី​គេ​រិះគន់​ខ្លាំង​មែន តែ​លូវ​ខ្ញុំ​បញ្ចេញ​ Original song ហើយ​ សូម​គាំទ្រ​ផង full mv ចេញ​ប្រហែល​១០​ថ្ងៃ​ទៀត​ហ្នឹង"ម៉ារ៉ា ប៊ុណ្ណា លើក​ឡើង។
តារា​ចម្រៀង​ដដែល​សង្ឃឹម​ថា បទ "ប៉ិអើយ! អើយប៉ិ!” នឹងទទួល​បាន​ការ​គាំទ្រ​ជាក់​ជា​មិន​ខាន ព្រោះ​លោក​គិត​ថា​ទស្សនិកជន​កំពុង​តែ​រង់ចាំ​មើល​​ថា លោក​អាច​ធ្វើ​អ្វី​បាន​ខ្លះ Original song​ នេះ។ ក្រៅ​ពី​បទ​ចម្រៀង​១បទ​នេះ ម៉ារ៉ា ប៊ុណ្ណា ប្រាប់​ថា ខ្លួន​នឹង​បន្ត​ផលិត Original song ជា​បន្តបន្ទាប់​ទៀត ហើយ​ទទឹម​​គ្នា​នោះ​​ដែរ​លោក​ស្នើ​ឲ្យ​ទស្សនិកជន​ដែល​តែង​រិះគន់​លោក​កន្លង​មក ងាក​មក​គាំទ្រ​ស្នាដៃ​របស់​​លោក​ផង ដើម្បី​ជា​កម្លាំង​ចិត្ត​ក្នុង​ការ​ផលិត​ស្នាដៃ​ថ្មីៗ​បន្ត​ទៀត៕
ប្រភព៖ Sabay

No comments:

Post a Comment