loading...

Tuesday, August 22, 2017

ចង់​ថត​រូប Selfie ស្អាត​ធម្មជាតិ គួរចេះ​វិធី Makeup បែប​នេះ

មនុស្ស​ស្រី​ដែល​មាន​រូបថត Selfie ស្អាត​មើល​ទៅ​បែប​ធម្មជាតិ ពួកគេ​តែង​មាន​ស្ទីល​ផាត់​មុខ​ដ៏​អស្ចារ្យ មួយ។ ថ្ងៃនេះ កញ្ញា នឹង​បង្ហាញ​ពី​អាថ៌កំបាំង​នៃ​ការ​ផាត់​មុខ​សម្រាប់​ថត​រូប Selfie ឲ្យ​បាន​ស្អាត​បំផុត៖
១.សម្អាត​មុខ​ជាង​មុន​សិន
មុន​ពេល Makeup គួរ​តែ​លាង​សម្អាត​ផ្ទៃ​មុខ​ឲ្យ​អស់​ធូលី និង​ជាតិ​ខ្លាញ់​សិន ទើប​ពេល​ផាត់​ម្សៅ​វា​មិន​ប្រតាក ឬ​កក​ដុំ​ៗ។
២.ប្រើ​ម្សៅ​ពណ៌​ស្បែក
មនុស្ស​ស្រី​ទោះ​មាន​រូប​សម្បត្តិ​ស្អាត​ស្រាប់​ហើយ​ក៏​ដោយ បើ​ចង់​ឲ្យ​រូបថត Selfie ឃើញ​រឹតតែ​ស្រស់​ស្អាត​ជាង​ធម្មតា​បន្តិច​នោះ គួរតែ​ប្រើ​ម្សៅ​ណា​ដែល​មាន​សាច់​ដូច​ទៅ​នឹង​ស្បែក​។ ព្រោះ​មិន​ធ្វើឲ្យ​មុខ​ស​ជាង​ក និង​ស្បែក​ខ្លួន​ឡើយ។
រូបតំណាង
៣.ម្សៅ​ទ្រនាប់
បើ​អ្នក​ជឿជាក់​ថា​មុខ​ខ្លួន​ឯង​មាន​សភាព​ស​រលោង​ស្រាប់ មិន​ចាំ​បាច់​ត្រូវ​ការ​ម្សៅ​ទ្រនាប់​ក៏​បាន​ដែរ។ តែ​បើ​មិន​ច្បាស់​ទេ គួរតែ​ប្រើ​ម្សៅ​ទ្រនាប់​បន្តិច ព្រោះ​ងាយ​ស្រួល​ក្នុង​ការ​តប់​ម្សៅ​ផាត់​ចូល​ស្បែក​មុខ​សព្វ​ល្អ។
៤.ការ​ប្រើ​ពណ៌​ថ្ពាល់
សម្រាប់​ការ​ថត​រូប Selfie មិន​ចាំបាច់​ទាល់តែ​ផាត់​មុខ​ក្រាស់​ៗ​ដូច មាន​កម្មវិធី​ឡើយ ហើយ​ពណ៌​ថ្ពាល់​គឺ​ប្រើ​ពណ៌​ស្រាល​ល្មម​ៗ​បាន​ហើយ ដើម្បី​ឲ្យ​ស៊ីគ្នា​នឹង​ម្សៅ។ កន្លែង​ដែល​ត្រូវ​ផាត់​មាន​បរិវេណ​ថ្ងាស សងខាង​ច្រមុះ​ថ្ពាល់ និង​ចង្កា។
៥.កុំ​ភ្លេច​បិទបាំង​ស្នាម​រង្វង់​ភ្នែក​ខ្មៅ
បញ្ហា​ដ៏​ធំ​របស់​ស្ត្រី​គឺ​រង្វង់​ភ្នែក​ខ្មៅ ដូចនេះ​គួរ​ប្រើ​ផលិតផល​លាប​បំបាត់​ស្នាម​នោះ​មួយ​ជាន់​ដែរ ទើប​សាច់​មុខ​ស្អាត​ស្មើ​គ្នា​គ្រប់​កន្លែង​។
៦.ភ្នែក និង​ចិញ្ចើម
ចង់​ឲ្យ​រូប​ថត​មើល​ទៅ​ស្រស់​ស្អាត​តាម​បែប​ធម្មជាតិ ចិញ្ចើម​គូរ​ថើៗ​តាម​ទម្រង់​ដើម ហើយ​ភ្នែក​មិន​ចាំបាច់​ផាត់​ក៏​បាន​ដែរ តែ​បើ​ចង់​ឲ្យ​មើលទៅ​កាន់តែ​ប្លែក​ និង​គួរឲ្យ​ស្រលាញ់​​​ផាត់ពណ៌​សូកូឡា ពណ៌​ត្នោត​ ឬ​ពណ៌​ទឹក​ក្រូច​ស្រាល​ៗ បន្ទាប់​មក​គូរ eyeliner និង​លាប​ម៉ាស្ការ៉ា​ជា​ការ​ស្រេច។
៧.ក្រែម​លាប​មាត់
មាន​ពីរ stlye សម្រាប់​បបូរមាត់​ទី​១ ក្រែម​ស្រាល​ៗ​ដូចជា​ពណ៌​ផ្កាឈូក និង​ពណ៌​សាច់។ ចំណែក​ជម្រើស​ទី​២ ពណ៌​ដិត​ៗ ឬ​ក្រហម​តែ​ម្ដង​ក៏​បាន។
រូបតំណាង
៨.ម៉ូដ​សក់
សក់ មាន​ភាព​ងាយ​ស្រួល​បំផុត គឺ​គ្រាន់តែ​គាប​ត្រង់ ឬ​មូល​រួញ​ៗ និង​ចង់​ធ្វើ​ម៉ូដ​រៀង​រញ៉េរញ៉ៃ​បន្តិច​ជា​ការ​ស្រេច៕
ប្រភព៖ Sabay

No comments:

Post a Comment