ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ីឆ្នាំនេះ ក្រុម U22 កម្ពុជានឹងធ្វើការធ្ងន់មែនទែន ដោយសារតែពួកគេស្ថិតក្នុងពូល B ជាមួយក្រុមខ្លាំងៗដូចជា ថៃ វៀតណាម ឥណ្ឌូណេស៊ី ទីម័រខាងកើត និងហ្វីលីពីន។
ចំពោះការប្រកួតនេះដែរ លោក Leonardo Vitorino បានបង្ហើបថាក្រុមរបស់លោកនឹងជួបការពិបាកច្រើន ព្រោះលេងទល់ក្រុមខ្លាំងៗដូចជា វៀតណាម និងថៃជាដើម។ យ៉ាងនេះក្ដី គ្រូបង្វឹកសញ្ជាតិប្រេស៊ីល ផ្ដាំទៅកូនក្រុមមិនត្រូវរាថយឡើយក្នុងការប្រកួត ត្រូវសាមគ្គីគ្នាជាក្រុម លេងជាក្រុម នោះអ្វីគ្រប់យ៉ាងក៏អាចសម្រេចបានដែរ។
ក្រុម U22 កម្ពុជាដែលភាគច្រើនជាយុវជនក្រោមអាយុ២០ឆ្នាំនេះ ត្រូវបានគ្រូបង្វឹកកម្ពុជា២នាក់ បង្ហាញចំណាប់អារម្មណ៍ផងដែរ ក្នុងនាមជាអ្នកតាមដានបាល់ទាត់និងមានបទពិសោធច្រើនក្នុងការដឹកនាំក្រុមយុវជន។ លោក ប្រាក់ សុវណ្ណារ៉ា ដែលជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងក្លឹបនៅលីគកំពូលកម្ពុជាជាច្រើន និយាយថា U22 នឹងជួបការពិបាកច្រើន ប៉ុន្តែពួកគេក៏មានពេលគ្រប់គ្រាន់ក្នុងការហ្វឹកហាត់ផងដែរ។ មិនអាចនិយាយពីលទ្ធផលមុន ប៉ុន្តែលោករំពឹងថាពួកគេនឹងធ្វើបានល្អ ដូចកាលប៉ះជាមួយក្រុមចិន និងជប៉ុននៅពហុកីឡដ្ឋានជាតិ។
ដោយឡែកសម្រាប់លោក ភា សុភក្ត្រា គ្រូជំនួយនៅក្លឹបក្រសួងការពារជាតិ និងធ្លាប់ជាអតីតគ្រូបង្វឹកក្រុមយុវជនកម្ពុជានោះ និយាយដែរថាក្រោមការដឹកនាំរបស់លោក Leo គឺកម្ពុជាមានទម្រង់លេងថ្មី ខុសប្លែកពីក្រោមការដឹកនាំរបស់លោក Lee Tae Hoon ។ លោកទទួលស្គាល់ថាក្នុងពូល B នេះ ថៃនិងវៀតណាម ហាក់ល្អជាងកម្ពុជាដាច់ទៅហើយ ប៉ុន្តែបាល់ទាត់មិនអាចដឹងលទ្ធផលមុននោះទេ មានតែរង់ចាំមើលការប្រកួតសិនទៅ ទើបដឹងច្បាស់។
ស្រាបៀរអង្គរមានមោទនភាពគាំទ្រអត្តពលិកជាតិចូលរួមប្រកួតកីឡាស៊ីហ្គេម ២០១៧ #ឆន្ទៈយើងបេះដូងយើង៕
ទស្សនាវីដេអូរបស់គ្រូទាំងពីរនាក់៖
ប្រភព៖ Sabay
No comments:
Post a Comment