ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Daimler បានវិនិយោគជាមួយក្រុមហ៊ុនអាជីវកម្មអាកាសចរទើបបង្កើតថ្មីថ្មោង Volocopter ក្នុងគម្រោងបង្កើតតាក់ស៊ីអគ្គិសនីហោះស្វ័យប្រវត្តិ ហើយមកទល់ពេលនេះ Daimler បានបោះទុនចំនួន ៣០ លានដុល្លាររួចហើយសម្រាប់ដំណើរការគម្រោង។
ដូចបង្ហាញក្នុងរូបភាពអីចឹង Volocopter កំពុងផលិតរថយន្តអគ្គិសនីហោះលើអាកាសដោយខ្លួនឯងឈ្មោះថា Volocopter 2X ដំណើរការដោយអគ្គិសនីយ៉ាងពេញលេញជាមួយនឹងម៉ាស៊ីនបង្វិលស្ងាត់ rotor ១៨ ប្រភេទ និងល្បឿនហោះអតិបរមា ១០០គីឡូម៉ែត្រក្នុង១ម៉ោង។
ទស្សនាដំណើរការហោះរបស់ Volocopter 2X
ការហោះហើរជាមធ្យមរបស់វាមានរយៈពេល ២៧ នាទីភ្ជាប់ថ្មប្រភេទ lithium-ion ចំនួន ៩ ហើយ Volocopter 2X អាចសាកថ្មបានមួយពេញធម្មតាចំណាយពេល ២ ម៉ោង តែវាភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Fast Charging ដោយចំណាយពេលសាកត្រឹម ៤០ នាទីប៉ុណ្ណោះ(មួយពេញ)។
តាក់ស៊ីហោះ Volocopter 2X ភ្ជាប់មកជាមួយប្រព័ន្ធទំនាក់ទំនងសុវត្ថិភាព និងឆ័ត្រយោងសង្គ្រោះបន្ទាន់ វាអាចដឹកអ្នកដំណើរបានពីរនាក់ដោយគ្មាន Pilot នោះទេ។
ក្រុមហ៊ុនអាល្លឺម៉ង់ Volocopter គ្រោងធ្វើការជាមួយអាជ្ញាធរដឹកជញ្ជូនរបស់ក្រុងឌូបៃប្រទេសអារ៉ាប់រួមដើម្បីតេស្តសាកល្បង Volocopter 2X ដែលជារថយន្តតាក់ស៊ីហោះស្វ័យប្រវត្តិដំបូងគេក្នុងលោក៕
ប្រភព៖ Sabay
No comments:
Post a Comment