កាលពីចុងសប្ដាហ៍ថ្ងៃសៅរ៍កន្លងទៅតម្លៃ Bitcoin រូបិយប័ណ្ណអេឡិចត្រូនិកបានឡើងដល់ចំណុចខ្ពស់បំផុត ៥ ១០៣ ដុល្លារក្នុងមួយឯកតា។ រហូតដល់ថ្ងៃអង្គារតម្លៃបានធ្លាក់ចុះអស់ ១ ០៦៦ ដុល្លារ នៅសល់ត្រឹម ៤ ០៣៧ ដុល្លារប៉ុណ្ណោះក្នុងមួយឯកតា។
យ៉ាងណាក្ដីគិតមកត្រឹមពេលនេះ ថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា តម្លៃរបស់ Bitcoin បានហក់ឡើងវិញនៅត្រឹម ៤ ៥៥៥ ដុល្លារ។ នេះបើតាមវិបសាយតាមដានតម្លៃរូបិយប័ណ្ណ Coin Desk។ តម្លៃឡើងវិញនេះ ដូចគ្នានឹងការវិភាគរបស់អ្នកវិភាគជាច្រើន ដែលថាតម្លៃ Bitcoin ធ្លាក់ចុះតែមួយរយៈពេលខ្លីប៉ុណ្ណោះ៕
No comments:
Post a Comment