មនុស្សមួយចំនួនតែងថា ហេតុអ្វីបានជាខ្លួនគ្មានគូ ទាំងដែលរូបសម្បត្តិក៏ស្រស់ស្អាតដែរនោះ។ ការពិតខ្លួនមានទម្លាប់អាក្រក់ ៦ យ៉ាងនេះសោះ ទើបមនុស្សភេទផ្ទុយគ្នាគ្មានអ្នកចាប់អារម្មណ៍៖
១.សម្ដីអាក្រក់៖ បើអ្នកជាមនុស្សសម្ដីអាក្រក់ ហើយគំរោះគំរើយទៀតនោះ តើនរណាគេហ៊ានមកក្បែរ និងចង់សុំស្នេហ៍ទៅ។ ព្រោះថានរណាៗក៏មិនចូលចិត្តអ្នកសម្ដីគ្រោតគ្រាតដែរ ហើយគេស្រលាញ់តែអ្នកសម្ដីផ្អែមប៉ុណ្ណោះ។
២.ទម្លាប់និយាយកុហក៖ ប្រសិនបើអ្នកមានកេរ្តិ៍ឈ្មោះល្បីខាងកុហកបោកប្រាស់គេ នោះហើយជាមូលហេតុដែលអ្នកគ្មានគូ។ ព្រោះមនុស្សស្រលាញ់គ្នា ត្រូវការភាពស្មោះត្រង់។
៣.មានពុតត្បុត៖ បើខ្លួនអ្នកជាមនុស្សពូកែពុតត្បុត និងលាក់កំនួច ច្បាស់ជាគ្មានអ្នកហ៊ានស្រលាញ់ហើយ។
៤.មានរឿងសម្ងាត់ច្រើនពេក៖ ជាមនុស្សមានអាថ៌កំបាំងច្រើន ហើយលាក់លៀមប្រវត្តិផ្ទាល់ខ្លួនទៀតនោះ គ្មានអ្នកចាប់អារម្មណ៍ឡើយ។
៥.ច្រណែន៖ គ្មានមនុស្សណាម្នាក់ដែលមិនមានចិត្តច្រណែនទេ តែបើវាច្រើនពេកក្លាយទៅជាភាពរំខាន និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ មិនមែនជារឿងត្រឹមត្រូវទេ។
៦.បញ្ចប់អតីតកាល៖ គួរតែកាត់ផ្ដាច់ទំនាក់ទំនងរវាងអ្នកនិងអតីតមិត្តប្រុស មុនពេលចាប់ផ្ដើមទំនាក់ទំនងថ្មីជាមួយនរណាម្នាក់ ហើយបើទាក់ទងអ្នកថ្មី នៅរវីរវល់ជាមួយអ្នកចាស់ទៀតនោះ ពិតជាគេរត់ចោលមិនខាន៕
No comments:
Post a Comment