ក្រៅពីមានរូបសម្ផស្សស្រស់ស្អាត និងមានសំនួនវោហារមិនចេះរីងស្ងួតជាភាសាជាតិហើយនោះ ពិធីការិនីទាំង៦រូបខាងក្រោមនេះ ថែមទាំងអាចដំណើរការកម្មវិធីជាភាសាអន្តរជាតិ ពោលគឺអង់គ្លេសបានយ៉ាងល្អថែមទៀតផង។
១ យុគ ចិន្តា៖ ពិធីការិនីដ៏មានឥទ្ធិពលនេះ អាចប្រើប្រាស់ភាសាភាសាអង់គ្លេសសម្រាប់ការដំណើរការកម្មវិធីនានា មិនត្រឹមតែប៉ុណ្ណោះអ្នកនាងថែមទាំងអាចនិយាយភាសាថៃបានយ៉ាងល្អទៀត។
២ Jimmy៖ ត្បិតមានវ័យក្មេងពិតមែន តែពិធីការិនីរូបនេះ ចេះនិយាយដល់ទៅ៣ភាសាឯណោះ គឺអង់គ្លេស ថៃ និង ចិន។
៣ ឌីជេ ណាណា៖ ឌីជេស្រីដែលល្បីល្បាញខាងដោះស្រាយវិបត្តិស្នេហា តែងតែបង្ហាញមុខក្នុងកម្មវិធីបែបផ្លូវការជាច្រើន ដោយកាន់តួនាទីជាអ្នកដំណើរការកម្មវិធីជាភាសាអង់គ្លេស។
៤ ខៀវ សានសាណា៖ ចាប់តាំងពីបង្ហាញមុខលើកញ្ចក់ទូរទស្សន៍មក អ្នកម្ដាយកូន២រូបនេះ ត្រូវបានទស្សនិកជនកត់សម្គាល់ថា ជាពិធីការិនីដែលមានសំនួនវោហារសព្ទល្អ និងតែងបង្ហាញមុខជាអ្នកបកប្រែ ក្នុងកម្មវិធីលក្ខណៈអន្តរជាតិ។
៥ ណា សាឌី៖ ប្រិយមិត្តប្រហែលជាធ្លាប់តែឃើញស្រីស្អាតរូបនេះ បង្ហាញខ្លួនជាតួសម្ដែង និងពិធីការិនីបែបព័ត៌មានកម្សាន្តប៉ុណ្ណោះ ប៉ុន្តែនាងក៏មានអាជីពមួយទៀតជាពិធីការនីដែលនិយាយ និងបកប្រែភាសាអង់គ្លេសនៅកម្មវិធីធំៗមួយចំនួនដែរ។
៦ ហេង កែវនីតា៖ ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍ បាយ័ន រូបនេះ ក៏មានវោហារសព្ទជាភាសាអង់គ្លេសមិនធម្មតាដែរ៕
No comments:
Post a Comment