មានហេតុផលជាច្រើនដែលធ្វើឲ្យគូស្នេហ៍បែកគ្នា ហើយជីវិតស្នេហាក្នុងតថភាព គឺមិនដូចស្នេហាក្នុងរឿងភាគដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយបើសិនជាបែកគ្នាហើយអ្នកនៅតែមានអារម្មណ៍ស្រលាញ់គាត់ អ្នកមិនគួរមានអ្នកថ្មីឡើយព្រោះ ៖
១. កាន់តែផ្ដល់សម្ពាធផ្លូវចិត្តដល់អ្នក ៖ កំពុងពិបាកចិត្តដេកនឹកអ្នកចាស់ហើយ បើអ្នកយកអ្នកថ្មីមកឲ្យគិតខ្វល់ខ្វាយទៀតនោះ អ្នកកាន់តែធ្ងន់ធ្ងរជាងមុនទៀត។ ព្រោះពេលដែលមានស្នេហា គឺត្រូវមានការលះបង់ដូចជាការយកចិត្តទុកដាក់ ការចំណាយពេលច្រើន។
២. កាន់តែរំលឹកអ្នកឲ្យនឹកដល់អ្នកចាស់ ៖ បើអ្នកនៅស្រលាញ់អ្នកចាស់ហើយ ទោះអ្នកថ្មីធ្វើអីក៏អ្នកមិនសូវទទួលបានដែរ។ តែបែរជានឹកឃើញទង្វើអ្នកចាស់ធ្លាប់ធ្វើមកលើអ្នកដូចអ្នកថ្មីកំពុងធ្វើអីចឹងដែរ ដូច្នេះវាកាន់តែរំលឹកអ្នកឲ្យនឹកឃើញរឿងពីមុនៗឡើយវិញ។
៣. ធ្វើបាបមនុស្សម្នាក់ដែលមិនដឹងអ្វីសោះ ៖ គេបានចូលមកកាន់ជីវិតអ្នកដោយមិនបានដឹងថាអ្នកនៅស្រលាញ់សង្សារចាស់ឡើយ គ្រាន់តែដឹងថាគេស្រលាញ់អ្នកប៉ុណ្ណោះ។ ដូច្នេះអ្នកមិនគួរយកបេះដូងមនុស្សម្នាក់ទៀតមកឈឺជាមួយអ្នកទៀតឡើយ បើអ្នកមិនបានតាំងចិត្តថាស្រឡាលាញ់គេ គួរតែកុំធ្វើបែបនេះអី។
៤. បិទផ្លូវក្នុងការឲ្យអ្នកចាស់ត្រឡប់មកវិញ ៖ ពេលដែលដឹងថាអ្នកមានសង្សារថ្មីហើយនោះ អ្នកចាស់ក៏គេមិនហ៊ានត្រឡប់មកវិញដែរ ទោះបីគេនៅស្រលាញ់អ្នកក៏ដោយ។ ព្រោះគេគិតថាអ្នកអស់ស្រឡាញ់គេទៅហើយ ម្យ៉ាងទៀតគេក៏មិនចង់ជ្រៀតជ្រែក និងធ្វើឲ្យម្នាក់ទៀតពិបាកចិត្តដែរ ដូច្នេះសុខចិត្តទ្រាំ មិនត្រឡប់ក្រោយ។
៥. កុំឲ្យប៉ះទង្គិចផ្លូវចិត្តម្ដងជាពីរដងអី ៖ អ្នកមិនទាន់ជាពីរបួសចាស់ផង បែរជាមានរបួសថ្មីទៀត។ អ្នកត្រូវដឹងថា ឲ្យតែមានស្នេហាតែងឈ្លោះគ្នា មិនសប្បាយចិត្តខ្លះហើយ ដូច្នេះបើអ្នកព្យាយាមទទួលអ្នកថ្មីទាំងមិនទាន់ធូរស្រាលនោះ អ្នកដូចជាធ្វើបានបេះដូងខ្លួនឯង។ គួរតែសម្រាកបន្តិច ហើយថែទាំបេះដូងដែលធ្លាប់ខ្ទេចខ្ទីនោះឲ្យល្អឡើងវិញសិន ចាំទទួលអ្នកថ្មី។
អ្នកខ្លះគេថាបើចាស់មិនទៅថ្មីក៏មិនមកដែរ តែក៏ត្រូវប្រើរយៈពេលឲ្យបានត្រឹមត្រូវដែរ មិនមែនយកស្នេហាមកលេងតាមតែនឹកឃើញឡើយ៕
No comments:
Post a Comment