មនុស្សស្រីភាគច្រើនគិតថា សម្រស់គឺជាកត្តាដែលធ្វើឲ្យប្រុសៗមានចំណាប់អារម្មណ៍មកលើខ្លួន។ ប៉ុន្តែការពិត ប្រហែលជាអាចមានសកម្មភាពមួយចំនួនផ្សេងទៀតដែលស្រីៗមិនបានដឹង និងយកចិត្តទុកដាក់ ហើយវាកាន់តែធ្វើឲ្យបុរសឈ្លក់វង្វេងកាន់តែខ្លាំងថែមទៀត។
១. ពេលមនុស្សស្រីតាមសម្លឹងនរណាម្នាក់៖ នេះជាឱកាសដែលមនុស្សប្រុសអាចសង្កេតបានពីទឹកមុខធម្មជាតិរបស់មនុស្សស្រីនៅពេលដែលគេតាមសម្លឹងនរណាម្នាក់។ ភាពឈ្លក់វង្វេងគឺស្ថិតនៅត្រង់ស្នាមញញឹមនិងទឹកមុខស្រទន់ពីធម្មជាតិរបស់មនុស្សស្រីនោះហើយ។
២. ពេលមនុស្សស្រីនិយាយគ្នា៖ កុំច្រលំណា មិនមែនពេលជជែកគ្នាស៊ីត្រាវទេ គឺពេលដែលមនុស្សស្រីពិភាក្សាការងារជាក់លាក់របស់គេណាមួយ។
រូបតំណាង
៣. ក្លិនមនុស្សស្រី៖ ប្រុសៗតែងចាប់អារម្មណ៍លើក្លិនមនុស្សស្រីជាពិសេសនៅពេលដែលគេដើរកាត់ម្តងៗ។ មិនថាត្រូវប្រើទឹកអប់ឬផលិតផលអ្វីទេ មនុស្សស្រីត្រូវតែមានក្លិនខ្លួនក្រអូបជាប់ជានិច្ច ប៉ុន្តែមិនមែនក្រអូបខ្លាំងដល់ថ្នាក់ធ្វើឱ្យគេឆួលច្រមុះឡើយ។
៤. ពេលមនុស្សស្រីកើតទុក្ខ៖ ទឹកមុខស្រងូតស្រងាត់របស់មនុស្សស្រីនៅពេលកើតទុក្ខ គឺជាភាពទាក់ទាញមួយដែលធ្វើឱ្យបុរសមួយចំនួនងាយនឹងទន់ចិត្ត និងរឹតតែមានការអាណិតអាសូរខ្លាំង។
រូបតំណាង
៥. ថាមពលរបស់មនុស្សស្រីក្នុងការងារ៖ មនុស្សប្រុសនឹងចាប់អារម្មណ៍នៅពេលដែលគេទាក់ចិត្តនឹងទេពកោសល្យលេចធ្លោរបស់មនុស្សស្រី។ អ្នកជាមនុស្សស្រីត្រូវមានថាមពលស្វាហាប់ និងម៉ត់ចត់ និងវៃឆ្លាតក្នុងការងារ៕
No comments:
Post a Comment