loading...

Monday, September 25, 2017

បើដើមទ្រូងអ្នកមានអាការៈចម្លែកៗទាំងនេះកុំបារម្ភ ជារឿងធម្មតាទេ!

ស្ត្រី​ភាគ​ច្រើន​តែង​តែ​ព្រួយ​បារម្ភ​នៅ​ពេល​ដែល​រាង​កាយ​ពួក​គេ ​លេច​ចេញ​នូវ​អាការៈ​មិន​ប្រក្រតី​ណា​មួយ​។ ​ប៉ុន្តែ​អាការៈ​ចម្លែក​មួយ​ចំនួន​បាន​ត្រឹម​តែ​ធ្វើ​ឱ្យ​អ្នក​ភិត​ភ័យ​ប៉ុណ្ណោះ​ វា​គ្មាន​អ្វី​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ទេ ​ជាក់​ស្តែង​ដូច​ជា​អាការៈ​ដែល​កើត​មាន​នៅ​លើ​សុដន់​របស់​ស្ត្រី​ទាំង​ ៤ ​ចំនុច​នេះ​អ៊ីចឹង​៖
១. មាន​ការ​ឈឺ​ចាប់​ពេល​រត់​៖ នេះ​ជា​រឿង​ធម្មតា​ទៅ​ហើយ ព្រោះ​ពេល​រត់​រាងកាយ​មនុស្ស​ទាំង​មូល​តែង​​មាន​ចលនា ហើយ​ម៉្យាង​មកពី​មិន​បាន​រត់ឲ្យ​ត្រូវ​តាម​ក្បួនខ្នាត។
រូបតំណាង
២.សុដន់​ធំ​ពី​កំណើត៖ ស្រ្តី​មួយ​ចំនួន​បែរ​ជា​ភ័យ​ព្រួយ ពេល​ឃើញ​សុដន់​ធំ​ខុស​ពី​អ្នក​ដទៃ​ទាំង​វ័យ និង​រូប​រាង​ប្រហាក់ប្រហែល​គ្នា។ តែ​កុំបារម្ភ​ពេកអី ព្រោះ​នោះ​មក​ពី​អ័រម៉ូន និង​ហ្សែន​ពី​កំណើត​ប៉ុណ្ណោះ។
៣.សុដន់​ទាំង​សង​ខាង​មិន​ស្មើ​គ្នា៖ ជាធម្មតាា សុដន់​ខាង​ឆ្វេង​របស់​មនុស្ស​ស្រី គឺ​តូចជាង​ខាង​ស្ដាំ។
៤.សុដន់​រលាក់​ពេល​រត់៖ ជា​ទូទៅ​បើ​មនុស្ស​ស្រី​រត់​ហាត់ប្រាណ​ដោយ​មិន​បាន​ពាក់​អាវ​ក្នុង​បែបកីឡា នោះ​ដើមទ្រូង​នឹង​ដាច់រលាត់ដោយសារ​ការ​កកិត​នឹងអាវ​ទ្រនាប់៕

No comments:

Post a Comment