រឿងមួយចំនួនយើងជាម្ដាយឪពុកគេ មិនគួរឲ្យកូនតូចៗដឹងឮឡើយ ព្រោះអាចធ្វើឲ្យពួកគេភិតភ័យ រហូតដល់គេងយំយប់ឡើងទៀតផង។ ៥ រឿងនេះមិនគួរឲ្យកូនតូចមើលសោះឡើយ៖
១.អ្នកអនុញ្ញាតឲ្យកូនតូចៗរបស់អ្នកមើលឃើញព័ត៌មានដែលគួរឲ្យខ្លាច ដូចជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ឬរឿងឃាតកម្ម និងមើលរឿងខ្មោច ឬរឿងកាប់សម្លាប់គ្នាសាហាវៗជាដើម។
២.ម្ដាយឪពុកឈ្លោះប្រកែកគ្នារហូតដល់មានការប្រើអំពើហិង្សាដាក់គ្នា ធ្វើឲ្យកូនតូចមានភាពភ័យខ្លាច និងគេងមមើឃើញរឿងនោះ។
៣.ការលែងលះគ្នារបស់ម្ដាយឪពុកក៏ជះឥទ្ធិពលអាក្រក់ដល់កូនផងដែរ។ ពួកគេនឹងចងចាំរឿងនោះ មិនភ្លេចឡើយ ហើយពេលនឹកឃើញតែងលួចគេងយំម្នាក់ឯងស្ងាត់ៗ។
៤.បើម៉ែឪហៅកូនៗ ដោយពាក្យគ្រោតគ្រាត ហើយជួនកាលថែមទាំងវាយដំពួកគេទៀតនោះ កូននឹងគេងយំម្នាក់ឯងរហូតពេលនឹកឃើញដល់ហេតុការណ៍បែបនោះម្ដងៗ។
៥.តែងខ្លួនធ្វើខ្មោចបន្លាចកូន ជាការលេងសើចហួសហេតុ និងធ្វើឲ្យក្មេងមានបញ្ហាស្មារតី។ មិនតែប៉ុណ្ណោះការយកជនណាដែលអាក្រក់ៗមកគំរាមកូន ដើម្បីឲ្យក្មេងស្ដាប់តាមក៏មិនល្អដែរ៕
No comments:
Post a Comment