loading...

Monday, September 25, 2017

រឿង​ហួស​ចិត្ត​៤យ៉ាង​ស្រី​ៗ​តែង​ធ្វើ ពេល​លួច​ស្រលាញ់​អ្នក​ណា​ម្នាក់​

រឿង​ស្នេហា​ គ្មាន​អ្នក​ណា​អាច​ហាម​ឃាត់​បេះដូង​ខ្លួន​ឯង​បាន​ឡើយ​។ សម្រាប់​បុរស​ ការ​លួច​ស្រលាញ់​អ្នក​ណា​ម្នាក់​អាច​ហា​មាត់​និយាយ​ប្រាប់​នាង​ដោយ​ត្រង់​ៗ​បាន​ងាយ​ជាង​នារីៗ​។ ហេតុ​នេះ​ទើប​គេ​អាច​ឃើញ​មាន​ចំណុច​ហួស​ចិត្ត​មួយ​ចំនួន​ដែល​នារី​តែង​បង្ហាញ​ចេញ​ពេល​លួច​ Crush អ្នក​ណា​ម្នាក់​ ជំនួស​ឱ្យ​ការ​សារភាព​ត្រង់​ៗ​ប្រាប់​គេ​។
១- ​​ឧស្សាហ៍​ស្លៀក​សម្លៀក​បំពាក់​ ឬ​ពណ៌​ណា​ដែល​ម្នាក់​នោះ​ចូល​ចិត្ត​៖
ពេល​ចូល​ចិត្ត​ឬ​ចាប់​អារម្មណ៍​អ្នក​ណា​ម្នាក់ យើង​តែង​រក​វិធី​យ៉ាង​ណា​ឱ្យ​បាន​ដឹង​ពី​ចំណូល​ចិត្ត​របស់​គេ​។ រឿង​មួយ​ដែល​ងាយ​ឱ្យ​គេ​ដឹង ឬ​ចាប់អារម្មណ៍​មក​យើង​វិញ​បំផុត​នោះ​គឺ ការ​ស្លៀក​​​សម្លៀក​បំពាក់​ ឬ​ពណ៌​ណា​ដែល​គេ​ចូល​ចិត្ត នោះ​គេ​នឹង​មើល​ឃើញ​យើង​បាន​លឿន។​ ឯ​អ្នក​ផ្សេង​ ចង់​គិត​យ៉ាង​ណា​ក៏​មិន​ខ្វល់។
២- ​ឧស្សាហ៍​បង្ហោះ​រូប ឬ​ Status បង្ហាញ​អារម្មណ៍​​៖
នេះ​ជា​វិធី​មួយ​ដែល​អាច​បង្ហាញ​អារម្មណ៍​ឱ្យ​គេ​ម្នាក់​នោះ​បាន​ដឹង​ដោយ​ប្រយោល​។ ចង់​ មិន​ចង់ ពេល​លួច​ស្រលាញ់​អ្នក​ណា​ម្នាក់ អ្នក​នឹង​អាច​ធ្វើ​រឿង​មួយ​នេះ​ដោយ​មិន​ដឹង​ខ្លួន ព្រោះ​យើង​មិន​អាច​ទៅ​សារភាព​ត្រង់​ៗ​ប្រាប់​គេ​ដូច​មនុស្ស​ប្រុស​ឡើយ​ ហើយ​បើ​បាន​ឃើញ​គេ​ចុច Like លើ​រូប ឬ​ Status​ នោះ​ទៀត ធានា​ថា ពេញ​មួយ​ថ្ងៃ​នេះ ច្បាស់​ជា​ញញឹម​ខ្ជឹប រីករាយ​ជាប់​មិន​ខាន​។
៣- ចេះ​ Add Friends ឬ​រាប់​អាន​មិត្តភ័ក្ដិ​របស់​គេ​៖
មាន​តែ​មិត្តភ័ក្ដិ​ប៉ុណ្ណោះ​ដែល​អាច​ដឹង​រឿង​ផ្ទាល់​ខ្លួន​របស់​ម្នាក់​នោះ​បាន​។ ហេតុ​នេះ​ហើយ ការ​រាប់​អាន​មិត្តភ័ក្ដិ​របស់​គេ គឺ​ជា​ជម្រើស​មួយ​ដែល​ស្រីៗ​តែង​ធ្វើ​ដើម្បី​បាន​ដឹង​ការ​សម្ងាត់​ពី​គេ​ និង​ត្រៀម​ខ្លួន​ដើម្បី​ចាប់ផ្ដើម​ទំនាក់ទំនង​មួយ​នេះ។
៤- ឧស្សាហ៍​ទៅ​កន្លែង​ណា​ដែល​ម្នាក់​នោះ​ចូល​ចិត្ត៖
នេះ​ជា​វិធី​មួយ​ដែល​ឆាប់​បាន​ជួប​មុខ​គេ និង​ឱ្យ​គេ​ដឹង​ថា ចំណូល​ចិត្ត​អ្នក​ទាំង​ពីរ​ស្រដៀង​គ្នា​។​ ទោះ​បី​ពេល​ខ្លះ អ្នក​មិន​ធ្លាប់​ចូល​ចិត្ត​កន្លែង​បែប​នេះ​ពី​មុន​មក តែ​ពេល​លួច​ស្រលាញ់​គេ អ្នក​បែរ​ជា​ចង់​តែ​ទៅ​កន្លែង​ទាំង​នោះ​ ដើម្បី​បាន​ឃើញ​គេ និង​មាន​ឱកាស​ចាប់ផ្ដើម​បាន​លឿន​ ព្រោះ​ថា​អារម្មណ៍​លួច​ស្រលាញ់​នរណា​ម្នាក់​ គឺ​ពិបាក​ណាស់ មិន​អាច​និយាយ​ប្រាប់​ត្រង់​ ឬ​ស្និទ្ធស្នាល​នឹង​គេ​បាន ហោច​ណាស់​ឱ្យ​តែ​បាន​ឃើញ​មុខ​ក៏​អស់​ចិត្ត​៕

No comments:

Post a Comment