loading...

Wednesday, September 27, 2017

ស្វាមីគួរ​បង្កើត​ក្ដី​ស្រឡាញ់​ឲ្យ​បាន​ច្រើន​ចំពោះប្រពន្ធដែល​កំពុង​មាន​ផ្ទៃពោះ​ ព្រោះ....

ការ​មាន​ផ្ទៃ​ពោះ​គឺ​ជា​រឿង​ដ៏​អស្ចារ្យ​មួយ​ក្នុង​ជីវិត​គ្រួសារ​ដែល​សឹង​តែ​មិន​អាច​ខ្វះ​បាន។ នារី​ដែល​អាច​ពពោះ​ឲ្យ​មនុស្ស​ប្រុស​ដែល​នាង​ស្រឡាញ់ គឺជា​នារី​ដ៏​អស្ចារ្យ និងរឹងមាំ​បំផុត ដូច្នេះ​ហើយ​អ្វី​ដែល​តប​ទៅ​នាង​វិញ​គឺ​គ្រាន់​តែ​ជា​ការស្រឡាញ់​ ហើយយក​ចិត្ត​ទុក​ដាក់​ប៉ុណ្ណោះ។ ព្រោះកំឡុង​ពេល​នេះ​នាង​ពិត​ជា​ត្រូវ​ការ​ក្ដី​ស្រឡាញ់​ខ្លាំង តាម​ហេតុផល​ខាង​ក្រោម​នេះ៖
១. បង្កើត​សេចក្តី​ស្រឡាញ់​អាច​កាត់​បន្ថយ​សម្ពាធ​ឈាម​ ពីព្រោះសកម្មភាព​ដែលធ្វើឲ្យដៃគូស្នេហាមាន​ភាព​ផ្អែមល្ហែម អាចដើរតួជាអ្នកបន្ធូរបន្ថយភាពតានតឹងបាន។ នេះជាមូលហេតុដែលសម្ពាធឈាមត្រឡប់ទៅកម្រិតធម្មតាវិញ។ ដូច្នេះ​ហើយ​គួរ​តែ​មាន​ភាព​ស្និទ្ធស្នាល និងធ្វើ​ឲ្យ​ទំនាក់ទំនង​ស្នេហា​អ្នក​កាន់​តែ​ល្អជាង​មុន​ទៅ​។
រូបតំណាង
២.បង្កើតស្នេហាធ្វើឲ្យនារី​មាន​ផ្ទៃ​ពោះគេងលក់ស្រួល ព្រោះនៅពេលដែលស្ត្រីឈានដល់កម្រិតស្នេហា​ដ៏​ល្អ​មួយ​ជាមួយ​មនុស្ស​ដែល​នាង​ស្រឡាញ់ នាងនឹងគេងលក់ស្រួលដោយមិនមានអារម្មណ៍តឹងតែង និងគ្មានការរំខានសោះ។ បែបនេះទើប​ជា​​ពេល​មាន​ផ្ទៃ​ពោះ គេ​មិន​ចង់​ឲ្យ​មាន​រឿង​រ៉ាវ​មិន​ល្អ​ក្នុង​គ្រួសារ​ឡើយ។
៣. ការបង្កើតស្នេហា និងបង្កើនភាពស្និទ្ធស្នាលរវាងប្ដីប្រពន្ធ វាជាសកម្មភាពភ្ជាប់ដ៏អស្ចារ្យមួយ ជាពិសេសភាព​រ៉ូមែនទិចនៅបន្ទប់គេង ព្រោះ​វា​បានភ្ជាប់ទំនាក់ទំនងយ៉ាងច្រើនជាមួយផ្លូវ​ចិត្ត និងអារម្មណ៍​ដែល​ធ្វើ​ឲ្យនារី​មាន​ភាព​ស្រស់ស្រាយ។
៤. ការបង្កើតក្តីស្រឡាញ់កាត់បន្ថយការឈឺចាប់នៅក្នុងផ្នែកឯកជនរបស់ស្ត្រីមានផ្ទៃពោះ ការបង្កើនភាពប្រែប្រួលនៃផ្នែកឯកជនរបស់ស្ត្រីមានផ្ទៃពោះធ្វើឲ្យនាងមានអារម្មណ៍ថាការឈឺចាប់មានតិចជាងមុន ដែល​ជួយ​សម្រួល​ការ​ការ​រំខាន​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ។
រូបតំណាង
ដូច្នេះ​ហើយ​បុរស​គួរ​តែ​ផ្ដល់ភាព​កក់ក្ដៅ ការស្រឡាញ់​មួយឲ្យ​ទៅ​ប្រពន្ធ ជាជាងធ្វើ​ឲ្យ​នាង​ពិបាក​ចិត្ត។ ព្រោះ​វា​ក៏​អាច​ប៉ះពាល់​ទៅ​ដល់​កូន​នៅ​ក្នុង​ផ្ទៃ​ផង​ដែរ ដែល​ត្រូវ​ទទួល​រង​អារម្មណ៍​ឈឺចាប់ និងអារម្មណ៍​មិន​ល្អ​ដិត​តាំង​ពី​ក្នុង​ផ្ទៃ៕


No comments:

Post a Comment