អ្នកម្ដាយរូបណាក៏ចង់ឲ្យកូនកើតមកស្អាត និងមានសុខភាពល្អដូចគេឯងដែរ។ ដូច្នេះហើយ បើអ្នកកំពុងស្ថិតក្នុងដំណាក់កាលខាងក្រោម សូមកុំបណ្ដោយឲ្យមានកូនឲ្យសោះ។
ពេលទើបតែកើតកូនមិនគ្រប់ខែ ឬរលូតកូន
មនុស្សស្រីក្រោយពេលឆ្លងកាត់ការរលូតកូន ស្បូននឹងរងរបួសយ៉ាងធ្ងន់ធ្ងរ។ បើមានកូនទាល់ទៅទៀត កូនអាចកើតមកមិនគ្រប់ ឬបន្តរលូតទៀត។ ដូចនេះត្រូវទុកយ៉ាងតិចបំផុតកន្លះឆ្នាំទើបអាចមានកូនតទៀត។
ពេលម្ដាយកំពុងខ្វះជីវជាតិ
ប្រសិនបើអ្នកម្ដាយកំពុងខ្វះជីវជាតិ នោះទារកក្នុងផ្ទៃក៏នឹងមិនត្រូវបានផ្គត់ផ្គង់ជីវជាតិដូចគ្នា។ កូនក្នុងផ្ទៃនឹងពិបាកលូតលាស់ខ្លាំង អាចនាំឲ្យមានគ្រោះថ្នាក់ទាំងទារក និងម្ដាយ។
ក្រោយពេលទើបតែឈប់ប្រើថ្នាំពន្យារកំណើត
យ៉ាងហោចបំផុត ត្រូវឈប់ប្រើថ្នាំពន្យារកំណើត៣ខែមុនពេលយកកូន បើមិនដូច្នេះទេឥទ្ធិពលនៃថ្នាំនឹងជះឥទ្ធិពលដល់កូនក្នុងផ្ទៃ។
ពេលម្ដាយកំពុងជក់បារី និងសេពសុរា
នីកូទីនក្នុងបារី និងអេតាណុលក្នុងស្រាអាចធ្វើឲ្យប៉ះពាល់ដល់ស៊ុតក៏ដូចជាមេជីវិតបាន។ មនុស្សស្រីដែលជក់បារី និងផឹកស្រាត្រូវផ្ដាច់យ៉ាងហោច៣ខែមុនពេលទុកកូន៕
No comments:
Post a Comment