loading...

Sunday, September 3, 2017

Huawei ចេញ​បន្ទះ​ឈីប​ថ្មី ថា​អាច​ផ្ដួល​ Apple និង Samsung បាន


Huawei បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នូវ​បន្ទះ​ឈីប​ស៊េរី​ថ្មី​ Kirin 970 ក្នុង​កម្មវិធី​តាំង​បង្ហាញ​ផលិត​បច្ចេកវិទ្យា​ IFA ឆ្នាំ​ ២០១៧។
បន្ទះ​ឈីប​ស៊េរី​ថ្មី​នេះ​មាន​​ផ្ទុក​ដោយ​ CPU ៨ គ្រាប់​ មាន​ ៤ គ្រាប់​ល្បឿន​ ២,៤ GHz ប្រភេទ​ Cortex-A73 និង ៤ គ្រាប់​ទៀត​ល្បឿន​ ១,៨ GHz ប្រភេទ​ Cortex-A53, មាន​ផ្ទុក​ GPU Mali-G72MP12 ១២ គ្រាប់ និង​ មាន​ទំហំ​ ១០ ណាណូម៉ែត្រ។ ក្រៅ​ពី​នេះ​ក៏​មាន​បំពាក់​នូវ​ NPU (Neural Processing Unit) ដែល​មាន​តួនាទី​ទ្រាំទ្រ​នឹង​បច្ចេកវិទ្យា​ AI ផង​ដែរ។ បន្ទះ​ឈីប​ថ្មី​នេះ​មាន​ល្បឿន​លឿន​ជាង​ Kirin 960 ចំនួន​ ២០% និង​ប្រើ​ប្រាស់​ថាមពល​​តិច​ជាង​មុន ៥០% ឯណោះ។
លោក​ Richard Chu នាយក​ជាន់​របស់​ Huawei បាន​លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​អំឡុង​កម្មវិធី​ IFA ថា ៖ "ប្រៀប​ធៀប​នឹង​ Samsung និង​ Apple ​យើង​នាំ​មុខ​ជាង។ អ្នក​ប្រើ​ប្រាស់​ចាប់​អារម្មណ៍​ខ្លាំង​​លើ​ដំណើរ​ការ​ដែល​មាន​លឿន​លឿន, ថ្ម​មាន​ថាមពល​ប្រើ​បាន​យូរ និង ការ​រចនា​ទាក់​ទាញ​​”។
បញ្ជាក់​ថា​ស្មាតហ្វូន​ដំបូង​របស់​ Huawei ដែល​នឹង​ប្រើ​បន្ទះ​ឈីប​នេះ​គឺ​ Huawei Mate 10 និង Mate 10 Pro ដែល​គ្រោង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី ១៦ ខែ​តុលា​ខាង​មុខ៕​​​​​

No comments:

Post a Comment