យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បង្ហាញថា iPhone ជំនាន់ថ្មី ឬគេសន្និដ្ឋានថាជា iPhone 8 ដែលនឹងបង្ហាញខ្លួននាថ្ងៃ ១២ កញ្ញា ២០១៧ នេះ គឺមានតម្លៃខ្ពស់ខ្លាំង ព្រោះមានលទ្ធភាពនៃការផលិតមានភាពរអាក់រអួល។
ករណីនេះ អ្នកវិភាគទីផ្សារផលិតផលរបស់ Apple ជាច្រើនលើកថាមិនត្រឹមតែធ្វើឲ្យ iPhone 8 មានតម្លៃខ្ពស់នោះទេ ប៉ុន្តែការដាក់តាមទីផ្សារនានាជុំវិញពិភពលោក ក៏មានការយឺតយ៉ាវ និងខ្វះខាតច្រើន បើធ្វើការធៀបនឹងពេលចេញលក់ម៉ូដែលមុនៗ។
iPhone ចេញនាថ្ងៃ ១២ កញ្ញា ២០១៧ នេះជាម៉ូដែលសម្រាប់អបអរខួប ១០ ឆ្នាំ នៃវត្តមានរបស់ iPhone ហើយដូចនេះ វាត្រូវគេជឿថាមានបំពាក់បច្ចេកវិទ្យាទំនើបៗ ជាពិសេសនឹងអង្រួនទីផ្សារស្មាតហ្វូនសម្រាប់ឆ្នាំ ២០១៧ ជាមួយតម្លៃចាប់ពី ១ ០០០ ដុល្លារឡើងទៅ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖
No comments:
Post a Comment