ពានរង្វាន់ 2017 AFF U-18 Youth Championship នឹងចាប់ដំណើរការពីល្ងាចនេះតទៅហើយ ដោយក្រុម U18 កម្ពុជាប្រកួតបើកឆាកជាមួយក្រុម U18 សិង្ហបុរីនៅវេលាម៉ោង៦:៣០នាទី។
កាលពីឆ្នាំមុនៗ ការប្រកួតពានរង្វាន់នេះគឺតម្រូវឱ្យក្រុម U19 ប្រកួតទេ ប៉ុន្តែដោយសារតែមានការកែប្រែខ្លះទើបខាង AFF សម្រេចយកក្រុម U18 មកប្រកួតវិញជំនួសក្រុម U19 ។ ឆ្នាំនេះដែរ ប្រទេសដែលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះគឺមីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១៧ខែនេះ ទើបបញ្ចប់។
កម្ពុជាស្ថិតក្នុងពូល A ជាមួយប្រទេស៥ផ្សេងទៀតរួមមាន ថៃ ម៉ាឡេស៊ី ទីមីរ ឡាវ និងសិង្ហបុរី។ ដោយការប្រកួតបើកឆាកថ្ងៃនេះ កម្ពុជានឹងត្រូវតតាំងជាមួយក្រុមសិង្ហបុរី នៅវេលាម៉ោង៦:៣០នាទីល្ងាច។ ប្រវត្តិជួបគ្នារវាងក្រុមកម្ពុជានិងសិង្ហបុរី ៣ប្រកួតកន្លងទៅនេះ គឺកម្ពុជាធ្លាប់ឈ្នះក្នុងលទ្ធផល ៣-២ កាលពីឆ្នាំ២០១៣ ស្មើគ្នា ១-១ នៅឆ្នាំ២០១១ និងចាញ់ក្រុមសិង្ហបុរីវិញក្នុងលទ្ធផល ៣-១ កាលពីឆ្នាំ២០០៩ ក្នុងពានរង្វាន់ខាងលើនេះ៕
No comments:
Post a Comment