ថ្មីៗនេះតារាសម្ដែងល្បីឈ្មោះ ឌុច លីដា បានបង្ហាញសារអាក់អន់ស្រពន់ចិត្តចំពោះផលិតករម្នាក់ដែលមិនបានបើកលុយឲ្យនាងដូចបានសន្យា។ សារនោះបានបង្កើតរឿងរ៉ាវជាហូរហែ ហើយនាំឲ្យផលិតករមួយចំនួន លើកឡើងពីចំណុចមិនល្អរបស់ តារារូបស្រីរូបនេះថា ជាតារាពិបាកធ្វើការជាមួយ មិនគោរពម៉ោងពេលជាដើម។
ឆ្លើយតបជាមួយ Sabay តារាស្រីខាងលើនិយាយថា នាងហួសចិត្តខ្លាំង និងមិនដឹងថាមានពាក្យអ្វីនិយាយឡើយ ហើយចង់ជេរក៏ជេរមិនកើតដែរពេលបានដឹងរឿងទាំងនេះ។
នាងបន្តថា ទទួលស្គាល់ថាខ្លួនពិតជាមានកំហុសខ្លះ ចំពោះភាពយឺតយ៉ាវក្នុងការបំពេញការងារ ដោយសារមូលហេតុមានបេសកម្មបន្ទាន់ ឬក៏ឈឺ មិនមែនទៅថតឲ្យអ្នកណាផ្សេងនោះទេ។ «តែផលិតករក៏គួរមើលពីកំហុសខ្លួនឯងដែលមិនគោរពពាក្យសន្យា ហើយបែរជាមកនិយាយជាពាក្យដោះសារធ្វើដូចខ្លួនល្អណាស់ទៅវិញ» លីថា បន្ថែម៕
No comments:
Post a Comment