loading...

Tuesday, October 24, 2017

អានអត្ថបទនេះរួចទើបហួសចិត្តមិននឹកស្មានថាអញ្ចឹងសោះ

Point Nemo ជា​តំបន់​មួយ​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ជា​ទី​កន្លែង​​ដ៏​សក្ដិសម​មួយ​សម្រាប់​បោះ​ចោល​​យាន​អវកាស​ចាស់ៗ​​ដែល​ខូច​ និង​ជិត​ខូច។
អង្គការ​ណាសា​បាន​ហៅ​តំបន់​នេះ​ថា​​ ទីកន្លែង​បញ្ចុះ​សព​យាន​អវកាស​ ដោយ​វា​មាន​ចម្ងាយ​ ២ ២៥០ គីឡូម៉ែត្រ​ពី​ដែន​ដី​គោក ជា​​តំបន់​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​តំបន់​រស់​នៅ​របស់​មនុស្ស​បំផុត។ Bill Ailor វិស្វករ​អវកាស​មួយ​រូប​បាន​លើក​ឡើង​ថា ៖ "វា​ជា​កន្លែង​ដ៏​ល្អ​មួយ​សម្រាប់​កប់​ចោល​របស់​អ្វី​មួយ​ ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នរណា​​ម្នាក់”។
ដើម្បី​បោះ​ចោល​អ្វី​មួយ​នៅ​ទី​កន្លែង​បញ្ចុះ​សព​នេះ​ ភ្នាក់ងារ​អវកាស​ត្រូវ​​កំណត់​ពេលវេលា​​ឲ្យ​យាន​អវកាស​ធ្លាក់​ចំ​ទីតាំង​នេះ។ វត្ថុ​តូចៗ​ដូច​ជា​ផ្កាយ​រណប​​មិន​ត្រូវ​បាន​គេ​យក​មក​បោះ​ចោល​នៅ​តំបន់​ Point Nemo នេះ​ឡើយ​ ព្រោះ​ថា​កម្ដៅ​ដែល​កកើត​ឡើង​ពេល​វា​សំយុង​ចុះ​មក​ផែនដី​ ធ្វើ​ឲ្យ​ផ្កាយ​រណប​ឆេះ​បន្តិច​ម្ដងៗ​រហូត​បំបែក​ទៅ​ជា​បំណែក​តូចៗ។
ស្ថានីយ​អវកាស​ Tiangong-1
បញ្ហា​នោះ​គឺ​នៅ​ត្រង់​វត្ថុ​ធំៗ​​ដូច​ជា​ស្ថានីយ​អវកាស​ Tiangong-1​ ដែល​ជា​ស្ថានីយ​ដំបូង​របស់​ប្រទេស​ចិន​យ៉ាង​អ៊ីចឹង។ ស្ថានីយ​នេះ​បាន​បាញ់​បង្ហោះ​នៅ​ខែ​កញ្ញា​ ឆ្នាំ​ ២០១១ និង​មាន​ទម្ងន់​ដល់​ ៨,៥ តោន។ ប្រទេស​ចិន​បាន​បាត់​បង់​ម្ចាស់​ការ​លើ​ស្ថានីយ​នេះ​កាល​ពី​ខែ​មីនា​ ឆ្នាំ​ ២០១៦ ហើយ​គេ​កំណត់​ថា​វា​អាច​នឹង​ធ្លាក់​មក​ផែនដី​នៅ​​ដើម​ឆ្នាំ​ ២០១៨។ គេ​មិន​អាច​ដឹង​ថា​ស្ថានីយ​អវកាស​នេះ​នឹង​ធ្លាក់​ចំ​កន្លែង​ណា​នោះ​ទេ។ ដោយ​សារ​តែ​ប្រទេស​ចិន​បាត់​បង់​ម្ចាស់​ការ​លើ​ស្ថានីយ​នេះ​ ដូច​នេះ​គេ​មិន​អាច​ធានា​ថា​វា​នឹង​ធ្លាក់​ចំ​តំបន់​ Point Nemo ឡើយ។
នៅ​ចន្លោះ​ឆ្នាំ​ ១៩៧១ រហូត​ដល់​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៦ ភ្នាក់ងារ​អវកាស​នៅ​ជុំវិញ​ពិភពលោក​បាន​បោះ​ចោល​​យាន​អវកាស​ចំនួន​ ២៦០ គ្រឿង​ចូល​ក្នុង​តំបន់​នេះ។ នៅ​ក្នុង​តំបន់​នេះ​មាន​ដូច​ជា​ស្ថានីយ​អវកាស​ MIR កាល​ពី​សម័យ​កាល​សហភាព​សូវៀត, យាន​អវកាស​ផ្គត់ផ្គង់​សម្ភារៈ​របស់​រុស្សី​​លើស​ពី​​ ១៤០ ​គ្រឿង, យាន​ដឹក​ទំនិញ​របស់​​ភ្នាក់ងារ​អវកាស​អឺរ៉ុប និង​មាន​រ៉ុកកែត​របស់​ក្រុមហ៊ុន​ SpaceX មួយ​ផង​ដែរ៕
​​​​​​​​​​​​​​

No comments:

Post a Comment