កន្លងមកយើងក៏ដឹងដែលថា តែបៃតងត្រូវបានគេទទួលស្គាល់ជាតែម្យ៉ាងដែលមានអត្ថប្រយោជន៍ជាច្រើន ហើយអ្វីដែលពិសេសគឺសារៈសំខាន់នៃតែនេះ បានផ្ដល់ឲ្យយើងតែម្ដង៖
១. ស្រកទម្ងន់ ៖ តែបៃតងការរំលាយអាហារបានយ៉ាងល្អ ដែលអាចជួយដុតបំផ្លាញកាឡូរី និងសារជាតិខ្លាញ់ដែលមិនល្អពីក្នុងរាងកាយយើង។
រូបតំណាង
២. ប្រឆាំងនឹងជំងឺទឹកនោមផ្អែម ៖ តែបៃតងជួយរក្សាកម្រិតជាតិស្ករ និងបញ្ចុះការកើនឡើងនៃជាតិស្ករក្នុងឈាមក្រោយពេលដែលយើងទទួលទាន។ លើសពីនេះវាអាចរារាំងការកើនឡើងនូវជាតិអាំងស៊ុយលីន និង ការផ្ទុកសារជាតិខ្លាញ់ក្នុងខ្លួនយើង។
៣. ប្រឆាំងនឹងជំងឺបេះដូង ៖ ជួយរក្សាឲ្យយើងស្ថិតនៅក្នុងស្ថានភាពប្រសើរមួយដែលអាចទប់ទល់នឹងការផ្លាស់ប្ដូរនៃសម្ពាធឈាម ដើម្បីធ្វើឲ្យបេះដូងមានដំណើរការល្អ ហើយវាថែមទាំង អាចការពារការការកកឈាម ដែលជាមូលហេតុចម្បងនៃការគាំងបេះដូង។
៤. ទប់ស្កាត់ជំងឺមហារីកបំពង់អាហារ ៖ វាអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកបំពង់អាហារ។ ព្រោះសារជាតិដែលមាននៅក្នុងតែបៃតងអាចសម្លាប់កោសិកាមហារីកទូទៅក្នុងជាលិកាដែលធ្វើឲ្យជាលិកាយើងមានសុខភាពល្អឡើងវិញបាន។
៥. កាត់បន្ថយកូឡេស្តេរ៉ុល ៖ ជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ដែលមានក្នុងឈាម និងធ្វើឲ្យមានសមាមាត្រនៃកូឡេស្តេរ៉ុលប្រសើរឡើង។
៦. ជំនួយកោសិកាខួរក្បាល ៖ តែបៃតងបានការពារកោសិកាខួរក្បាលពីការស្លាប់ និងស្ដារឡើងវិញនូវកោសិកាខួរក្បាលណាដែលខូចខាត ឲ្យទៅជាប្រសើរឡើងវិញ។
៧. ការពារជំងឺពុកធ្មេញ ៖ ការសិក្សាបានបង្ហាញថាសារធាតុមានក្នុងតែបៃតងអាចប្រឆាំងអុកស៊ីតកម្ម និងសារធាតុគីមី ហើយអាចបំផ្លាញបាក់តេរីព្រមទាំងមេរោគដែលបង្កឲ្យមានជំងឺរលាកបំពង់ក ធ្មេញ និង មាត់ធ្មេញ។
៨. សម្រួលដល់សម្ពាធឈាម ៖ ការទទួលទានតែបៃតងត្រូវបានគេដឹងថាអាចកាត់បន្ថយហានិភ័យនៃការឡើងសម្ពាធឈាមខ្ពស់។
៩. ព្យាបាលជំងឺធ្លាក់ទឹកចិត្ត ៖ Theanine គឺអាស៊ីដអាមីណូដែលបានរកឃើញនៅក្នុងស្លឹកតែ ដែលវាជាសារធាតុធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាល ស្រស់ថ្លា និងអត្ថប្រយោជន៍ជាច្រើនទៀតចំពោះអ្នកផឹកតែនេះ។
១០. ថែរក្សាស្បែក ៖ តែបៃតងអាចជួយបំបាត់ស្នាមជ្រីវជ្រួញ និងកោសិកាចាស់ៗដែលបណ្ដាលឲ្យអ្នកចាស់មុនអាយុ។ មិនតែប៉ុណ្ណោះវាជួយទប់ស្កាត់កម្ដៅថ្ងៃដែលធ្វើឲ្យស្បែកយើងខូចទៀតផង។
១១. ប្រឆាំងមេរោគនិងបាក់តេរី ៖ តែបៃតងអាចសម្លាប់មេរោគ និងបាក់តេរីដែលមានក្នុងខ្លួនយើង ហើយវា។ មានប្រសិទ្ធិភាពសម្រាប់ការព្យាបាលជំងឺឱកាសនិយមជាច្រើនទៀត។
ចុចអាន៖ផ្លែឈើរី ជានិមិត្តសញ្ញាផ្លូវភេទល្អបំផុត ប៉ុន្តែសម្រាប់សុខភាពរាងកាយក៏ល្អអស្ចារ្យដែរ!
No comments:
Post a Comment