ខ្សែបន្ទាត់នៅលើបាតដៃរបស់អ្នក មិនមែនគ្រាន់តែជាស្នាមជ្រួញ ដែលកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាអាចបង្ហាញពីអ្វីៗទាំងអស់អំពីខ្លួនអ្នក។
#១ អ្នកជាមនុស្សសញ្ជប់សញ្ជឹង , ចូលចិត្តពិចារណា និង មានសមត្ថភាពខ្ពស់
អ្នកចូលចិត្តអង្គុយនៅក្នុងបរិយាកាសធម្មជាតិដ៏ស្រស់ស្រាយ និងរស់នៅតាមគំនិតរបស់អ្នក។ ជួនកាល ការធ្វើបែបនេះ អាចឲ្យអ្នកបង្កើតនូវគំនិតច្នៃប្រឌិត និងអស្ចារ្យជាច្រើន។ អ្នកមិនបង្ខំខ្លួនឯងឲ្យចូលទៅក្នុងការយកចិត្តទុកដាក់នោះទេ ប៉ុន្តែអ្នកនឹងធ្វើឲ្យប្រាកដថា មនុស្សរបស់អ្នកមានសេចក្ដីសុខ។ ការពិចារណារបស់អ្នក គឺស្ទើរតែគ្មានព្រំដែន។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនៅតែស្មោះត្រង់ចំពោះខ្លួនឯង ហើយមិនលះបង់អត្តចរិតរបស់អ្នកឡើយ។
#២ អ្នកជាមនុស្សងាយសម្របខ្លួន
អ្នកមានសមត្ថភាពអាចដោះស្រាយរាល់ស្ថានភាព និងទំនាក់ទំនងជាមួយមនុស្សគ្រប់ប្រភេទ។ អ្នកបានទទួលស្គាល់ថា វាជារឿងសំខាន់ ជាជាងការដែលតែងតែត្រូវស្មោះត្រង់ចំពោះខ្លួនឯង។ វាដំណើរការបានល្អណាស់សម្រាប់អ្នក និងផ្ដល់ឲ្យអ្នកនូវទំនុកចិត្ត ដើម្បីរកវិធីគ្រប់ប្រភេទ ដើម្បីដោះស្រាយបញ្ហានៅក្នុងសង្គម។
#៣ អ្នកជាមនុស្សមានមហិច្ឆតា និងមានភាពជាសហគ្រិន
អ្នកពូកែក្នុងការធ្វើអាជីវកម្ម និងរកប្រាក់។ គំនិតដ៏មុតស្រួចរបស់អ្នក អនុញ្ញាតឲ្យអ្នកមើលឃើញរឿងរ៉ាវកាន់តែច្បាស់ ជាងអ្នកដទៃ។ អ្នកក៏អាចដឹងពីអ្វីដែលត្រូវបានលាក់បាំង និងមិនអនុញ្ញាតឲ្យអ្នកដទៃបញ្ជោរអ្នក តាមរយៈការនិយាយពាក្យពេចន៍ផ្អែមល្ហែមដែរ។
#៤ អ្នកជាមនុស្សដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងសេចក្ដីស្រឡាញ់
អ្នកទាមទារឱ្យមានការយកចិត្តទុកដាក់ និងសេចក្ដីស្រឡាញ់ពីនរណាម្នាក់ ហើយជារឿយៗតែងមានអារម្មណ៍មិនស្រណុកស្រួល ឬអៀនខ្មាស។ អ្នកចង់ដឹងពីអ្វីដែលមនុស្សនៅជុំវិញអ្នកកំពុងធ្វើ។ អ្នកតែងតែចង់ក្លាយជាចំណុចកណ្ដាល នៃការយកចិត្តទុកដាក់ ហើយអ្នកនឹងមានអារម្មណ៍អន់ចិត្ត នៅពេលដែលអ្នកមិនត្រូវបានគេរាប់បញ្ចូល ឬអើពើ៕
No comments:
Post a Comment