មនុស្សប្រមាណ ៧០ម៉ឺននាក់បានចុះតាមដងផ្លូវនៅទីក្រុងបាសេឡូណា ក្រោយពីប្រជាមតិទាមទារឯករាជ្យរបស់សហគមន៍ Catalan ដ៏ចម្រូងចម្រាស់កាលពីថ្ងៃអាទិត្យ។
ក្រុមបាតុករបានជួបជុំគ្នានៅថ្ងៃអង្គារម្សិលមិញ ដើម្បីប្រឆាំងនឹងការបង្ក្រាបរបស់អាជ្ញាធរអេស្ប៉ាញដោយហិង្សាលើអ្នកបោះឆ្នោត។
តាមដងវិថី និងចរាចរណ៍ជាច្រើនកន្លែងនៅទីក្រុងត្រូវបានបិទ ខណៈក្រុមបាតុករដង្ហែក្បួន ស្រែកទាមទារឯករាជ្យ ហើយថា ដងផ្លូវទាំងនេះពួកគេនឹងនៅតែកាន់កាប់។ បាតុកររាប់ពាន់នាក់បានប្រមូលផ្ដុំនៅខាងក្រៅការិយាល័យគណបក្សប្រជាជន (PP) របស់លោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ Mariano Rajoy។ ពួកគេស្រែកពាក្យស្លោក និងគ្រវីទង់ជាតិ Catalan ពណ៌ក្រហម លឿង។
ទោះយ៉ាងណា រដ្ឋាភិបាលអេស្ប៉ាញបានថ្កោលទោសលើអ្នកតវ៉ា និងចាត់ទុកជាអំពើខុសច្បាប់ប្រមាថនីតិរដ្ឋ។ អំពើហិង្សាបានកើតមាន បន្ទាប់ពីរដ្ឋាភិបាលបញ្ជូនប៉ូលិសទៅបំបែកក្រុមអ្នកបោះឆ្នោតដោយប្រើដំបង និងគ្រាប់កាំភ្លើងជ័រ ធ្វើឲ្យរបួសមនុស្សជិត ៩០០នាក់៕
ចុចអាន៖
No comments:
Post a Comment