Toyota Highlander ជារថយន្តកំពុងមានការពេញនិយមនៅក្នុងទីផ្សារប្រទេសកម្ពុជា ព្រោះថាវាមានតម្លៃសមរម្យ អមជាមួយនឹងភាពស្រស់សង្ហារតាមបែបផែនការប្រើប្រាស់លក្ខណៈគ្រួសារ និងជាប្រភេទរថយន្ត SUV ខ្នាតកណ្ដាល។
ថ្ងៃនេះ Sabay នឹងបង្ហាញប្រិយមិត្តខ្លះៗពីប្រភេទរថយន្ត Highlander ជំនាន់ទីមួយដែលមានពីម៉ូដែលឆ្នាំ២០០១ ដល់ ២០០៧។
តាមអ្នកជំនាញខាងរថយន្តមួយចំនួនបានប្រាប់ Sabay ថារថយន្ត Highlander ផលិតចេញជាពីរជម្រើសម៉ាស៊ីន
- ប្រភេទស៊ីឡាំង ៤ ឬហៅថា ម៉ាស៊ីន ៤ ចំណុះ ២,៤លីត្រ កម្លាំង១៥៥ សេះ។
- ប្រភេទស៊ីឡាំង ៦ ឬហៅថា ម៉ាស៊ីន ៦ ចំណុះ ៣,០ លីត្រ កម្លាំង ២២០ សេះ។
Toyota Highlander ជំនាន់ទីមួយ ប្រើម៉ាស៊ីន VVT-i, ប្រអប់លេខស្វ័យប្រវត្ត ៤ វគ្គ និងប្រព័ន្ធហ្វ្រាំងចាប់មិនឲ្យរថយន្តគ្រលែង (ABS) ដូចទៅនឹង Toyota Camry ចន្លោះឆ្នាំ ២០០២ ដល់ ២០០៦ តែ Highlander ពិសេសត្រង់អាចបើក Off-Road (បើកផ្លូវឡើងចុះទួល ឬភក់ច្រើន)។
ស៊េរីឆ្នាំ ២០០១ ដល់ ២០០៣ ប្រភេទម៉ាស៊ីន ៤ បរិក្ខារក្នុងមានលក្ខណៈសាមញ្ញ
- ប្រើដៃមួលកៅអីអង្គុយឡើងចុះ
- ពូកក្នុងស្រោបក្រណាត់
- តាបឡូមានពណ៌ប្រផេះ
- បាតក្រោមមានកម្ពស់ពីដីប្រមាណ ៦,៩ អ៊ីញ
- មានប្រព័ន្ធម៉ាស៊ីនត្រជាក់តែផ្នែកខាងមុខ
- ម៉ាស៊ីនផ្ទុកប្រេង ៤ លីត្រ
- ទម្ងន់ឡានប្រហែល ១៥៨0 គីឡូក្រាម
- កម្រិតស៊ីប្រេង ១០,១ លីត្រសម្រាប់ការបើកបរ ១០០ គីឡូម៉ែត្រផ្លូវក្នុងក្រុង និង៨,៧ លីត្រសម្រាប់ផ្លូវ Highway។
ម៉ូដែលម៉ាស៊ីន ៦
- កៅអីអង្គុយប្រើបេតុងចុចបញ្ជាឡើងចុះ
- កៅអីស្រោបដោយស្បែកនិងមានពណ៌ស្រស់ស្អាត
- ភាគច្រើនមានបើកដំបូលខាងលើ ( Sun roof)
- មានផ្ទៃចាំងពន្លឺថ្ងៃ(Sun visor)
- ម៉ូដែល Full Option មានត្រីវិស័យដូចនឹង Lexus
- បាតក្រោមមានកម្ពស់ពីដីប្រមាណ ៧,៣ អ៊ីញ
- ខាងក្នុងមានម៉ាស៊ីនត្រជាក់មុខក្រោយ
- ចំណុះប្រេងក្នុងម៉ាស៊ីន ៦ លីត្រ
- ទម្ងន់ឡានប្រមាណ ១៦៦១ គីឡូក្រាម សម្រាប់ម៉ូដែលប៉ុង ១ និងទម្ងន់ ១៧៨០ គីឡូក្រាមសម្រាប់ម៉ូដែលប៉ុង ២។
- ប្រភេទប៉ុង ១ ស៊ីសាំង ១២,៣៧ លីត្រ សម្រាប់ការបើកបរ ១០០ គីឡូម៉ែត្រផ្លូវក្នុងក្រុង និង ១០,២២ លីត្រសម្រាប់ផ្លូវ Highway។
- ប៉ុង ២ ស៊ីសាំង ១៣,០៦ លីត្រសម្រាប់បើកបរផ្លូវ ១០០ គីឡូម៉ែត្រក្នុងក្រុង និង ១០,៦៩ លីត្រសម្រាប់ផ្លូវ Highway។
ចូលដល់ម៉ូដែលឆ្នាំ២០០៤ ឬពាក់កណ្ដាលជំនាន់ទីមួយ Toyota Highlander ធ្វើការកែប្រែដោយពង្រីកកន្លែងអង្គុយបន្ថែមបានរហូតបាន ៧ នាក់ និងបំពាក់ម៉ាស៊ីនពីរប្រភេទ
- ម៉ាស៊ីន ៤ ទំហំ ២,៤ លីត្រ កម្លាំង ១៥៥ សេះ
- ម៉ាស៊ីន ៦ ទំហំ ៣,៣លីត្រ កម្លាំង ២៣០ សេះ
ប៉ុន្តែនៅម៉ូដែលបន្ទាប់ ២០០៥, ២០០៦, ២០០៧ រថយន្ត Toyota Highlander ម៉ាស៊ីន ៦ ត្រឡប់មកទំហំ ៣,០លីត្រ កម្លាំង ២២០ សេះវិញ៕
No comments:
Post a Comment