FC Barcelona នៅតែបន្តកាន់កាប់កំពូលតារាង La Liga ជាមួយគម្លាត៥ពិន្ទុពី Sevilla និង៧ពិន្ទុពីក្រុមការពារតំណែងជើងឯក Real Madrid ក្រោយយកឈ្នះ Las Palmas ៣-០។
៣គ្រាប់របស់ក្រុមមកពីកាតាឡាន់សុទ្ធតែកើតឡើងនៅវគ្គទីពីរដោយគ្រាប់ទីមួយធ្វើបានដោយ Sergio Busquets នៅនាទី៤៩ ហើយគ្រាប់ទីពីរ និងទីបីរកបានដោយតារាឆ្នើម Lionel Messi ជាគ្រាប់ទី១១ហើយរបស់រូបគេនៅ La Liga រដូវកាលនេះ។
ដោយឡែកគូប្រជែងដ៏ធំ Real Madrid វិញក៏រកបាន៣ពិន្ទុដូចគ្នានៅសប្ដាហ៍ទី៧នេះដោយយកឈ្នះ Espanyol ២ទល់នឹង០រកបានដោយ Isco ២គ្រាប់ម្នាក់ឯងនៅនាទី៣០ និង៧១៕
No comments:
Post a Comment