បច្ចុប្បន្ន Apple ត្រូវបានគេដឹងថាកំពុងស្ថិតក្នុងការអភិវឌ្ឍនូវបច្ចេកវិទ្យា AR កម្រិតខ្ពស់ ជាហេតុធ្វើឲ្យមានការលេចឮឧបករណ៍ប្រភេទ AR ជំនាន់ថ្មី នឹងលេចមុខមាត់ជាសាធារណៈនាឆ្នាំ ២០១៩។
នាយកប្រតិបត្តិក្រុមហ៊ុន Quanta Computer ដែលជាអ្នកផ្គត់ផ្គង់គ្រឿងដល់កុំព្យូទ័រ MacBooks និងនាឡិកា Apple Watches លោក C.C. Leung បានបញ្ជាក់ថា "ឧបករណ៍ AR នឹងមានប្រកាសបង្ហាញមិនលើស ២ ឆ្នាំទៀតនោះទេ"។ នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មាន Nikkei បានចុះផ្សាយ។
ស្រដៀងគ្នានឹងការលើកឡើងពីគេហទំព័រ Bloomberg បានបញ្ជាក់ដូច្នោះថាឧបករណ៍ AR នឹងពេញនិយមខ្លាំងនាឆ្នាំ ២០២០ ស្របពេល Apple បង្កើតប្រព័ន្ធប្រតិបត្តិផ្សេងទៀត "rOS” គ្រប់គ្រងលើការបញ្ជាដោយប្រើ Touch, សញ្ញាដោយដៃឬក្បាល និងប្រព័ន្ធ Siri និងពុំត្រូវការ ការតភ្ជាប់ពេញលេញចេញពី iPhone នោះឡើយ៕
No comments:
Post a Comment