ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងទាំង៤ដែលក្រលៀនខ្លាច។ ដូចនេះ អ្នកគួរតែចៀសកុំធ្វើឲ្យសោះ ទើបមិនងាយកើតមានបញ្ហា។ តើមានអ្វីខ្លះទៅ?
1. អ្នកមិនគួរយកភេសជ្ជៈផ្សេងៗដែលផ្អែមមកជំនួសទឹកនោះទេនៅពេលដែលអ្នកស្រែកទឹក។ វាអាចធ្វើឲ្យក្រលៀនរបស់អ្នករងសម្ពាធជាខ្លាំងនៅពេលដែលអ្នកញ៉ាំភេសជ្ជៈផ្អែមៗច្រើន។
2. អ្នកក៏មិនគួរពិសារសាច់ច្រើនដែរ ព្រោះវាអាចធ្វើឲ្យក្រលៀនអ្នកងាយកើតមានបញ្ហាដូចគ្នា។ ដូចនេះ អ្នកគួរតែពិសារបន្លែ និងផ្លែឈើឲ្យបានច្រើន ប្រសិនជាចង់ឲ្យក្រលៀនមានសុខភាពល្អ។
3. អ្នកក៏មិនគួរចូលគេងយប់ជ្រៅដែរ ព្រោះវាមិនត្រឹមតែអាចប៉ះពាល់ដល់ថ្លើមរបស់អ្នកទេ ថែមទាំងអាចប៉ះពាល់ដល់ក្រលៀនផងដែរ ដោយធ្វើឲ្យវាឆាប់ចាស់មុនអាយុ។
4. អំបិលជាអ្វីដែលក្រលៀនខ្លាចជាទីបំផុត។ វានឹងធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺលើសសម្ពាធឈាមផងដែរ។ ដូចនេះ អ្នកគួរតែញ៉ាំ៦ក្រាមក្នុងមួយថ្ងៃបានហើយ៕
No comments:
Post a Comment