តាមពិតយំច្រើនមិនមែនអត់ប្រយោជន៍ទេ នរណាថាអ្នកកំសាកក៏ថាទៅ។ អ្នកនឹងភ្ញាក់ផ្អើលបន្ទាប់ពីបានអានអត្ថបទនេះហើយដឹងពីអត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះសុខភាព ដែលបានមកពីការយំ។
១. បំបាត់ស្ត្រេស៖ ការយំអាចជួយឱ្យយើងកាត់បន្ថយអារម្មណ៍មួម៉ៅជាពិសេសវាធ្វើឱ្យរាងកាយយើងទាំងមូលបញ្ចេញចោលសារធាតុគីមី cortisol ដែលជាអ័រម៉ូនស្ត្រេស។
២. កម្ចាត់បាក់តេរីក្នុងភ្នែក៖ ទឹកភ្នែកមានផ្ទុកអង់ស៊ីម lysozyme ដែលអាចកម្ចាត់បាក់តេរីក្នុងភ្នែករហូតដល់ទៅ ៩៥ ភាគរយក្នុងរយៈពេលពី ៥ ទៅ ១០ នាទីឯណោះ។
៣. ធ្វើឱ្យកែវភ្នែកស្រស់ថ្លាជាងមុន៖ នៅពេលដែលអ្នកយំ វាប្រៀបដូចជាការលាងសម្អាតកែវភ្នែកទាំងមូលអ៊ីចឹង ដូច្នេះទឹកភ្នែកនឹងជម្រះធូលីតូចៗដែលនៅជាប់ក្នុងភ្នែក ព្រមទាំងធ្វើឱ្យកែវភ្នែកមានសំណើមជាងមុន។
៤. ធ្វើឱ្យអារម្មណ៍ធូរស្បើយ៖ ក្រៅពីបំបាត់ភាពតានតឹង ការយំក៏ជួយកាត់បន្ថយអាការៈឈឺក្បាលដែលបណ្តាលមកពីការគិតច្រើនផងដែរ ពិសេសគឺការពារមិនឱ្យសម្ពាធឈាមឡើងខ្ពស់។
៥. បញ្ជាក់ពីកម្រិតឈឺចាប់របស់អ្នក៖ ពេលខ្លះអ្នកពិតជាមិនអាចនិយាយចេញមកក្រៅពីទំហំនៃការឈឺចាប់បានទេ ដូច្នេះគឺមានតែការយំប៉ុណ្ណោះដែលធ្វើឱ្យអ្នកដទៃអាចយល់ពីអ្នកបាន៕
No comments:
Post a Comment