បច្ចុប្បន្នយើងឃើញគេពេញនិយមជាមួយការទទួលទានអយស្ទ័រណាស់ តែអ្នកទាំងអស់គ្នាបានដឹងពីអត្ថប្រយោជន៍របស់វាហើ់យឬនៅ? បើមិនទាន់ដឹងទេ អ៊ីចឹងមកអានចំនុចទាំង ៦ ខាងក្រោមនេះ៖
១. ជួយសម្រកទម្ងន់៖ អយស្ទ័រក្នុងមួយខាំមានផ្ទុកប្រូតេអ៊ីន ១១,១ ក្រាម ដែលវាអាចជំនួសតម្រូវការប្រូតេអ៊ីនរបស់រាងកាយបាន ១៧ ភាគរយ។ វាក៏មានផ្ទុកសារធាតុ Metabolic ដែលមាននាទីពន្លឿនការរំលាយអាហារផងដែរ។
២. ជួយសុខភាពផ្លូវភេទ៖ វីតាមីនសេ និងជាតិស័ង្កសីដែលមានក្នុងអយស្ទ័រ ធ្វើឱ្យបុរសមានចំណង់ផ្លូវភេទខ្ពស់។
៣. អំណោយផលសម្រាប់ការមករដូវ៖ ការបរិភោគអយស្ទ័រធ្វើឱ្យស្រ្តីជៀសឆ្ងាយពីអាការៈស្លេកស្លាំងក្នុងអំលុងពេលមករដូវ ជាពិសេសវាមានផ្ទុកជាតិដែកដែលជួយបង្កើនគោលិកាឈាមក្រហមក្នុងរាងកាយស្ត្រី។
៤. សម្រួលចង្វាក់បេះដូង៖ នៅពេលដែលកូឡេស្តេរ៉ូលកើនឡើង គេតែងតែភ័យខ្លាចបំផុតថាវានឹងប៉ះពាល់ដល់សុខភាពបេះដូង។ អាស៊ីតអាមីណូ (Amino Acid) និង លីសែន (Lysine) នៅក្នុងអយស្ទ័រមាននាទីបង្កើតសមាសធាតុ Carnitine ដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលក្នុងសរសៃឈាម។
៥. ពង្រឹងប្រព័ន្ធស៊ាំរាងកាយ៖ អយស្ទ័រមានផ្ទុកជាតិដែកដែលជួយការពារប្រព័ន្ធស៊ាំនៃរាងកាយ ប្រសិនបើអ្នកកំពុងមានរបួស វាជួយការពារអ្នកមិនឱ្យមានអាការៈក្តៅខ្លួន ឬដំបៅក្លាយ។
៦. ជំនួយខួរក្បាល៖ វីតាមីនបេ មាននាទីជួយដល់ប្រព័ន្ធប្រសាទ និងសមត្ថភាពនៃការគិត៕
No comments:
Post a Comment