គ្មាននរណាម្នាក់ចង់បែកបាក់គ្នានោះទេក្រោយពីរៀបការមានគ្រួសារហើយ តែធ្វើយ៉ាងម៉េចបើជីវិតរស់នៅមិនចុះសម្រុងនឹងគ្នា ហេតុដូច្នេះហើយមានតែសម្រេចចិត្តចែកផ្លូវគ្នាដើររៀងៗខ្លួន ទើបមានសេចក្ដីសុខ។
នៅថ្ងៃនេះ Sabay សូមលើកយកជីវិតស្នេហាតារាស្រី៨រូបបានសម្រេចជ្រើសរើសផ្លូវបែកគ្នាជាដំណោះស្រាយ ទាំងរូបសម្រស់នៅស្រស់ស្អាត ដោយសារតែមិនអាចរស់នៅជាមួយគ្នាតទៅទៀតបាន។
តារាស្រីទាំង៨ រួបមាន៖
១/ អ្នកមេម៉ាយក្ដៅស្រួយ ពេជ្រ សោភា ក្រោយពីរៀបការជាមួយអាណិកជនខ្មែរអាមេរិករួចមកប្រជាប្រជាប្រិយភាពទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។ រៀបការបានប្រហែលជាង១ឆ្នាំក៏ស្រាប់តែបែកធ្លាយព័ត៌មានថាម្ចាស់បទ " រាំឲ្យដាច់ចង្កេះ" បានលែងលះស្វាមី។
២/ អ្នកមេម៉ាយចាយសម្រស់ សុខ ស្រីនាង ក្រោយពីរៀបការជាមួយតារាចម្រៀងរួមទ្រនំ គឺលោក ស៊ី សុវត្ថិ បានមួយរយៈ ប៉ុណ្ណោះជីវិតប្ដីប្រពន្ធមួយគូនេះក៏សម្រេចចិត្តចែកផ្លូវគ្នាដើររៀងៗខ្លួន ហើយស្រីនាង ក៏ត្រលប់មកប្រលូកសិល្បៈពេញទីដូចដើម ព្រមទាំងលេចមុខក្នុងខ្សែភាពយន្តភាគទៀតផង។
៣/ អ្នកម្ដាយវ័យក្មេង ភិន សុដាលីស បានឡើងតុលាការទាក់ទងរឿងរ៉ាវលែងលះជាមួយលោក ប៉ែន ចំរ៉ុង ក្រោយពីរួមរស់ជាមួយគ្នាបានជាង១ឆ្នាំ ហើយពេលនោះនាងកំពុងតែមានផ្ទៃពោះបានប៉ុន្មានខែតែប៉ុណ្ណោះ។ ពេលនេះកូនស្រីរបស់នាង មានអាយុ ១ ឆ្នាំហើយ។
៤/សម្រាប់អ្នកមេម៉ាយក្រមិចក្រមើមអាចសម្ដែងបានគ្រប់ទម្រង់ សុខ សោម៉ាវត្តី បន្ទាប់ពីរៀបការជាមួយលោក ទូច ដាណារ៉ា ហៅ ពេជ្រ កូនប្រុសឯកឧត្ដម ទូច ណារ៉ុថ កាលពីឆ្នាំ ២០១៣ រួចមកនាងបាត់មុខពីសិល្បៈមួយរយៈ។ ក្រោយមកទៀតតួឯកស្រីក្នុងរឿង "អ្នកនាងម្ចាស់ឡឺកឺ" ក៏លេចមុខក្នុងខ្សែភាពយន្តខ្នាតធំ និងភាគបានមួយរយៈក៏លេចឮដំណឹងថា នាង និងស្វាមីបានលែងលះគ្នារួចហើយដោយបន្សល់កូនស្រីម្នាក់ជាចំណងដៃ។
៥/ ចំណែកឯតារាទឹកភ្នែក នី មុន្នីនាថ អតីតគូដណ្ដឹងដាក់ពាក្យប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក និងរំលោភលើសេចក្ដីទុកចិត្ត ក្រោយពីនាងសុំផ្ដាច់ពាក្យក្រោមហេតុផលមិនចេះប្រើពាក្យពេចន៍លួងលោម និងផ្អែមល្ហែមកាលពីពេលថ្មីៗកន្លងទៅ។
៦/តារាចម្រៀង និងសម្ដែងដែលធំធាត់ឡើងនៅលើទឹកដីអូស្ត្រាលី អ្នកនាង យ៉ាន លីនដា បានសម្រេចលែងលះស្វាមី ក្រោយពីខ្លួនតាមទាន់ស្វាមីមានទំនាក់ទំនងស្នេហាភេទដូចគ្នា។ ចុងក្រោយនាងក៏បានចាកចេញពីកម្ពុជាទៅរស់នៅជាមួយកូនស្រីជាទីស្រលាញ់នៅប្រទេសអូស្ត្រាលីវិញ។
៧/ ជីវិតស្នេហាអ្នកនាង ឈិន ច័ន្ទសុធារី ត្រូវបានបញ្ចប់ជាមួយលោក សុវណ្ណ មករា ដោយសារតែអតីតស្វាមីមិនខ្វាយខ្វល់ពីខ្លួន ហើយលួចទៅមានស្រីក្រៅជាញឹកញាប់។ ចំណែកឯកូនភ្លោះទាំងពីរគឺនាងជាអ្នកមើលខុសត្រូវ។
៨/ តារាសម្តែង កែវ ពេជ្រពិសី រៀបការជាមួយអាណិកជនខ្មែររស់នៅក្រៅប្រទេសមិនបានប៉ុន្មានខែផង ស្រាប់តែបែកធ្លាយដំណឹងថាខ្លួន និងស្វាមីបានបែកបាក់គ្នាហើយ។ បន្ទាប់ពីមានឈ្មោះជាស្ត្រីមេម៉ាយរួចមកនាង ក៏ត្រលប់មកចូលសិល្បៈវិញ។ ចំពោះការចូលសិល្បៈសារជាថ្មី ពិសី មិនសូវមានកេរ្តិ៍ឈ្មោះបោះសំឡេងដូចមុនឡើយ៕
No comments:
Post a Comment