យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបការពារថ្លើមអ្នកឲ្យមានសុខភាពល្អ។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែចូលគេងឲ្យមុនម៉ោង១១ ព្រោះចន្លោះម៉ោង១១ដល់ម៉ោង១ ជាពេលវេលាដែលថ្លើមចាប់ផ្តើមបញ្ចេញជាតិពុល។ ដូចនេះ បើអ្នកគេងហួសម៉ោងនេះ ថ្លើមនឹងមិនអាចបញ្ចេញជាតិពុលបានឡើយ។
2. អ្នកគួរតែហាត់ប្រាណឲ្យបានច្រើន ប៉ុន្តែគួរតែជ្រើសរើសការហាត់ប្រាណដែលមិនប្រើកម្លាំងខ្លាំង។ នៅពេលដែលអ្នកហាត់ប្រាណដោយប្រើកម្លាំងខ្លាំង វាមិនត្រឹមតែមិនអាចជួយការពារថ្លើមរបស់អ្នកទេ ថែមទាំងផ្តល់សម្ពាធកាន់តែខ្លាំងដល់ថ្លើមអ្នកទៀតផង។ ដូចនេះ អ្នកគួរតែជ្រើសរើសការហាត់ប្រាណដោយដើរធម្មតា ឬហែលទឹកជាដើម។
3. អ្នកគួរតែរក្សាអារម្មណ៍ឲ្យបានស្ងប់ កុំគិតច្រើន ឬបារម្ហច្រើន ទើបថ្លើមអ្នកមានសុខភាពល្អ។
4. អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ទើបវាអាចកាត់បន្ថយសម្ពាធនៃថ្លើម។ ជាពិសេស នៅពេលព្រឹកក្រោយពេលដែលក្រោកពីគេង អ្នកគួរតែញ៉ាំទឹកចំនួនមួយកែវ ទើបអាចជួយបញ្ចេញជាតិពុលក្នុងរាងកាយអ្នកអស់។
5. អ្នកគួរតែរក្សាទម្ងន់បច្ចុប្បន្នរបស់អ្នកឲ្យបានល្អ ព្រោះបើធាត់ពេក ក៏អាចនាំបញ្ហាដល់ថ្លើមផងដែរ។
6. អ្នកគួរតែពិសារបន្លែ និងផ្លែឈើគ្រប់មុខ ទើបល្អចំពោះសុខភាពថ្លើមរបស់អ្នក។ ប៉ុន្តែអ្នកគួរតែចៀសឲ្យឆ្ងាយពីអាហារហិរ និងស្រាជាដើម ព្រោះវាសុទ្ធតែជារបស់ដែលបំផ្លាញថ្លើមរបស់អ្នកយ៉ាងងាយ៕
No comments:
Post a Comment